ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងស្តីពីគោលការណ៍ណែនាំស្តីពីការអនុវត្តនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ ដែលបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដឹកនាំដោយឯកឧត្តម យឹម សារី អនុប្រធានគណៈកម្មការជាតិ និងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក ជាអនុប្រធាន ជាសមាជិកគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ (គ.ដ.ល) និងលោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសនៃនៃគណៈកម្មការដោះលែងដោយមានលក្ខខណ្ឌ៕

