**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

អង្គការសុខភាពពិភពលោកនៅគ្រប់កម្រិត បន្តបញ្ជាក់ពីជំហរគាំទ្រយ៉ាងសកម្មជាបន្តទៀត ចំពោះការចូលរួមចំណែកជាមួយកម្ពុជា លើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសការថែទាំសុខភាពបឋម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Lluis Vinals Torres ប្រធានផ្នែកប្រព័ន្ធសុខាភិបាល និងសេវាសុខាភិបាល ដើម្បីពិភាក្សាពីការដាក់បង្ហាញផែនការជំរុញការផ្តល់សេវាសុខភាពបឋម (Primary Health Care-PHC) និងបន្តការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ។

លោកវេជ្ជបណ្ឌិត Lluis Vinals Torres បានជម្រាបអំពីគោលបំណងនៃបេសកកម្ម របស់គណៈប្រតិភូ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO ) គឺ៖ ១.សម្របសម្រួលការពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល ដើម្បីបង្កើតការយល់ដឹង និងការយល់ស្របលើការគាំទ្រ និងអាទិភាពរបស់អង្គការសុខភាពពិភពលោក រួមទាំងគំនិតផ្តួចផ្តើម PHC ដែលកំពុងផ្លាស់ប្តូរនៅកម្ពុជា ការពិនិត្យឡើងវិញនៃសំណុំសកម្មភាព អប្បបរមានៃសេវាសុខាភិបាល (MPA) ហិរញ្ញប្បទានសុខាភិបាល ធនធានមនុស្ស និងសុខាភិបាល ឌីជីថល។ ២.គាំទ្រក្រសួងសុខាភិបាល ដើម្បីពិនិត្យបញ្ចប់គោលការណ៍ណែនាំនៃការអនុវត្ត PHC-BIF ។

លោកវេជ្ជបណ្ឌិត Lluis Vinals Torres បានបញ្ជាក់ការកោតសសើរដល់សុខាភិបាលកម្ពុជា អំពី អាទិភាពលើអាទិភាពនៃ PHC-BIF នេះ និងការរៀបចំអោយបានទៅជាគំរូពេញលេញនៃការថែទាំសុខភាពបឋមនេះ ដែលជាគោលដៅ ផ្តល់សេវាសុខាភិបាល ដែលមិនត្រឹមតែរង់ចាំការពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបន្ថែម សេវាបង្ការជំងឺជូនដល់ប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋាន ហើយប្រព័ន្ធព័ត៌មានសុខាភិបាល បានកត់ត្រា ទិន្នន័យប្រជាជនទាំងអស់នៅតាមមូលដ្ឋាន ជាពិសេស ប្រជាជនងាយរងគ្រោះ ដោយសារជំងឺសំខាន់ៗ មួយចំនួនដែលកើតឡើងជាញឹកញាប់ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង ជាដើម។ លើសពីនេះទៀតគ្រូពេទ្យជំនាញ អាចមានមូលដ្ឋានទិន្នន័យច្បាស់លាស់ អំពីចំនួនប្រជាជន អាសយដ្ឋាន និងប្រភេទជំងឺដែលមាន ដើម្បីងាយស្រួលក្នុងការផ្តល់សេវាគ្រប់ជ្រុងជ្រោយ ជូនប្រជាជន ដល់មូលដ្ឋាន។

ក្នុងនាមឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានពាំនាំប្រសាសន៍គាំទ្រជាគោលការណ៍ គំនិតផ្តួចផ្តើម បន្ថែមដែលបានលើកឡើងដោយ គណៈប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច (WPRO)។ គំនិតផ្តួចផ្តើមនេះ ស្របតាមគោលបំណងរួមរវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ ដែលអាចឆ្លើយតប បានយ៉ាងប្រសើរ ទៅនឹងវិបត្តិសុខាភិបាលអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីសម្រេចគោលដៅ ការគ្របដណ្តប់សុខភាព ជាសកលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់កម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានលើកទឹកចិត្ត ក្រុមការងារជំនាញរបស់ អង្គការសុខភាពពិភពលោក សហការធ្វើការដោយយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ រៀបចំផែនការ ច្បាស់លាស់ឈរលើមូលដ្ឋាន បច្ចេកទេស និងហិរញ្ញប្បទានសុខាភិបាល ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម។

អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីការគាំទ្រយ៉ាងខ្ពស់ជាបន្តទៀតចំពោះការពង្រឹងវិស័យ សុខាភិបាលកម្ពុជា ដោយផ្តល់ជំនួយបច្ចេកទេសសម្រាប់ការរៀបចំមុខងារសុខាភិបាលឌីជីថល ការរួមបញ្ចូលនូវមុខងារសុខាភិបាលសាធារណៈ និងការអនុវត្តផែនការស្ដាជំរុញសេវាសុខាភិបាល មូលដ្ឋាននៅកម្រិតជាតិ និងក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង