ឯកឧត្តម ហេង សួរ ចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន នាយទាហានរង និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសហជីព ចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។
ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានចូលរួមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

