**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

រដ្ឋបាលខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាព ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធានគណៈកម្មការ លេខាធិការ និងសមាជិកនៃគណៈកម្មការ និងលោក លោកស្រី គណៈប្រតិភូព្រឹទ្ធសភាជាតិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌មានដូចជា ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល។

ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ខាងលើបានប្រព្រឹត្តទៅនៅសាលប្រជុំបណ្ដោះអាសន្នសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម គួច ចំរើន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាព និងគណៈប្រតិភូមូលនិធិសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ជាអង្គការសប្បុរសធម៌ដ៏ឆ្នើម ដែលបានសាបព្រោះនូវទឹកចិត្តសប្បុរស តាមរយៈការឧបត្ថម្ភគាំទ្រទាំងអំណោយមនុស្សធម៌ និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំ មិនត្រឹមតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតនៅជុំវិញពិភពលោក។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថាអំណោយមនុស្សធម៌នេះ ជាសក្ខីភាពនៃការគិតគូរយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ ពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ហើយអំណោយមនុស្សធម៌ដ៏ប្រពៃទាំងនេះ ជាការរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជាការសម្រួលនូវការលំបាកនិងបន្ទុក របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា កន្លងមក មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ធ្លាប់បានផ្ដល់អំណោយជាឱសថ គ្រឿងបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សរុបជាថវិកាប្រមាណ ៥១៨ ៨៥៦ ដុល្លារអាមេរិក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ក៏បានចុះអនុស្សរណៈយោគយល់ជាមួយ គណៈកម្មការទី១០ ព្រឹទ្ធសភា ដែលកំណត់ខេត្តកណ្ដាលជាខេត្តគោលដៅ ក្នុងការទទួលអំណោយមនុស្សធម៌សរុបជាថវិកា ៥ លាន ដុល្លារអាមេរិក លើរយៈពេលអនុវត្ត ៥ឆ្នាំ ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៩។ នាឱកាសដ៏នក្ខត្តឫក្សនាថ្ងៃនេះជាលើកទី១ នៃការផ្ដល់អំណោយមនុស្សធម៌ ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ ដែលរួមមានឱសថ គ្រឿងបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សរុបជាថវិកាប្រមាណ ១ ០០០ ០០០,១២ ដុល្លារអាមេរិក។

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាព បានបញ្ជាក់ថាក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បាននាំយកនូវអំណោយមនុស្សធម៌យ៉ាងច្រើន ពីប្រជាជនកូរ៉េ តាមរយៈមូលនិធិចែករំលែកសង្គ្រោះជីវិតសកល មកជូនដល់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនឹងជួយជាបន្តបន្ទាប់ទៀត ជាពិសេសសម្រាប់ខេត្តកណ្តាល ក៏ដូចជាខេត្ត-ក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមប្រឹក្សាគណៈអភិបាលខេត្តកណ្ដាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុក ដាក់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាក់សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង