សម្តេចធិបតី៖ កម្ពុជាមានការព្រួយបារម្ភជាខ្លាំងចំពោះការបំពុលនានាដល់សមុទ្រ ពិសេសប្លាស្ទិក ដែលនាំឱ្យមានការបំពុលខ្លាំង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាមានការព្រួយបារម្ភជាខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ និងការឡើងកម្រិតទឹកសមុទ្រ ព្រមទាំងការបំពុលនានាដល់សមុទ្រ ពិសេសប្លាស្ទិក ដែលនាំឱ្យមានការបំពុលខ្លាំង។
សម្តេចធិបតី លើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបន្តថា មហាសមុទ្រពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកជំនាន់ក្រោយ ហើយកម្ពុជាក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីការពារសមុទ្រ ដើម្បីឱ្យសមុទ្រមានភាពស្អាត និងប្រកបដោយនិរន្តរភាពផងដែរ៕

