កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី៣ ដល់ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ១៥៨នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី៣ ដល់គ្រួសារស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ១៥៨នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប)។
គ្រួសារស្ត្រីជាមាតាដែលទើបសម្រាលកូនទាំង ១៥៨នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស អ្នកម្តាយមនុស្សធម៌ ដែលបានចុះសួរសុខទុក្ខ គិតគូរពីសុខភាព និងជីវភាពរស់នៅដោយបានផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ត្រីខ ១យួរ, ទឹកដោះគោប្រអប់ ៦ប្រអប់, ស្ករសរ ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល៕

