សម្ដេចតេជោ៖ ការកែសម្រួលមិនមែនជា ការដកទ័ពចេញពីទឹកដីកម្ពុជានោះទេ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកែសម្រួលមិនមែនជា ការដកទ័ពចេញពីទឹកដីកម្ពុជានោះទេ។
សម្ដេចបញ្ជាក់ថា” ការកែសម្រួលប្រៀបដូចជានៅ
លើគ្រែដេកពីមុនដេកក្បាលទៅជើងតែពេលនេះដេកក្បាលទៅកើតវិញ។ដីយើងនៅតែដីយើងដដែល”។
ជាមួយគ្នានេះចំពោះរឿងប្តឹងទៅ ICJ សម្ដេចតេជោ បានបញ្ជាក់ថា គឺនៅតែប្ដឹងដដែល។
ការបញ្ជាក់នេះធ្វើឡើង នៅក្នុងការឆ្លើយទៅនឹងខាំមិន របស់មហាជន អំពីការប្រកាសកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដើម្បីបញ្ចៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់៕

