**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

«ផលមហាសាល» ពីទំនាក់ទំនងល្អរវាងចិននិងអាមេរិក


កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកកាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានរំលឹកឱ្យពិភពលោកវិលត្រឡប់ទៅកាន់ប្រវត្តិសាស្រ្តកាលពី៨ឆ្នាំមុន ដែលរំលេចពីភាពប្រសើរនៃទំនាក់ទំនងចិននិងអាមេរិកកាលពីអាណត្តិទី១របស់លោកប្រធានាធិបតី Donald Trump ដោយបានឈានទៅដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមករវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដែលក្នុងនោះ លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេរិកនាខែមេសា ឆ្នាំ២០១៧ ហើយលោក Donald Trump ប្រធានាធិបតីអាមេរិកបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាខែវិច្ឆិកា ឆ្នាំ២០១៧។ សញ្ញាណវិជ្ជមាននេះនៅដក់ជាប់ជានិច្ចជាមួយនិងក្រសែភ្នែករបស់មនុស្សជាតិដែលបានយល់ស្របគ្នាថា «កិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់»សម្រាប់ប្រទេសចិននិងប្រទេសអាមេរិក ហើយសហប្រតិបត្តិការដ៏ល្អទាំងស្រុងរវាងប្រទេសមហាអំណាទាំងពីរដែលតែងរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធតាមរយៈមធ្យោបាយផ្សេងៗគ្នា ហើយប្រើប្រាស់យ៉ាងពេញលេញនូវយន្តការកិច្ចសហប្រតិបត្តិការការសន្ទនាកម្រិតខ្ពស់លើកិច្ចសន្ទនាការទូតនិងសន្តិសុខ កិច្ចសន្ទនាសេដ្ឋកិច្ចទូលំទូលាយ កិច្ចបង្កើនផលប្រយោជន៍ជូនដល់សង្គម និងប្រជាជន រួមទាំងការលើកកម្ពស់វប្បធម៌គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ នឹងធ្វើឱ្យបរិមាណនិងទំហំ «នំខេកនៃកិច្ចសហប្រតិបត្តិការ» កាន់តែរីកធំឡើងជាលំដាប់ ហើយសមិទ្ធផលនៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកនឹងផ្តល់ផល «មហាសាល»ដល់ពិភពលោក។ ជាក់ស្តែងតាមរយៈ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលជាផលប្រយោជន៍សាធារណៈជាសកល ប្រទេសចិនបានលើកកម្ពស់កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៤.៤ពាន់លាននាក់នៅក្នុង៦៥ប្រទេស។

កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកកាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានក្លាយជាគីឡូម៉ែត្រចេញដំណើររបស់ពិភពលោកដែលបានឈរជាប់ជានិច្ចជាមួយប្រទេសចិនក្នុងនាមជាប្រទេសមហាអំណាចដែលមានភាពចាស់ទុំដោយមានអរិយធម៌ជាង៥០០០ឆ្នាំមកនេះដែលពោរពេញដោយភក្តីភាពនិងទំនួលខុសត្រូវគិតគូរពីផលប្រយោជន៍រួមរបស់មនុស្សជាតិ បានក្លាយជាក្តីជន្ទល់ដ៏រឹងមាំដល់សហគមន៍អន្តរជាតិ ដើម្បីរិះរកនូវយន្តការនានាឆ្លើយតបជាវិជ្ជមានទៅនឹងគោលនយោបាយតម្លើងពន្ធដែលគ្មានភាពសមហេតុផលរបស់ប្រទេសអាមេរិកចាប់ពីតាំងពីដើមអាណត្តិទី២របស់លោកប្រធានាធិបតី Donald Trump។ ផ្ទុយពីប្រទេសអាមេរិកដែលកាន់ដំបងពន្ធលើដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួន ប្រទេសចិនប្តេជ្ញារក្សាពាណិជ្ជកម្មសេរីរួមគ្នាជាមួយមិត្តជុំវិញពិភពលោក។ ប្រទេសចិនបានពន្លាត«ពន្ធសូន្យ»ដល់ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៣។ ប្រទេសចិនផ្តល់គតិដល់ការធ្វើកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកដោយផ្អែកលើគោលការណ៍មិនរើសអើង និងបើកចំហ។ ក្នុងន័យនេះ កិច្ចជំនួបតាមទូរស័ព្ទនេះគឺជាកិច្ចជំនួបតាមទូរស័ព្ទដ៏សំខាន់មួយលើកដែលមនុស្សជាតិទន្ទឹងរង់ចាំយ៉ាងយូរ និងបានក្លាយជារបត់ថ្មីនៃប្រវត្តិសាស្រ្តដែលទទួលបានការសាទរពីពិភពលោក ហើយវាក៏ជាការទទួលយកនូវផលយ៉ាងល្អប្រសើរដែលបានកើតចេញពីនៃកិច្ចចរចាពាណិជ្ជកម្មជុំទី១រវាងអាមេរិកនិងចិន នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស​ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ហើយជាបច្ច័យទាននៃហេតុឆ្ពោះទៅសម្រេចបាននូវផលកាន់តែត្រចះត្រចង់ពីកិច្ចចរចាពាណិជ្ជកម្មជុំទី២នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស គ្រោងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះផងដែរ។

កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកកាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញកាន់តែច្បាស់ពីទស្សនវិជ្ជារបស់ចិនដែលតែងបានរំលេចថា សេដ្ឋកិច្ចពិភពលោកកាន់តែពឹងផ្អែកគ្នាទៅវិញទៅមក ដូចជាមហាសមុទ្រ ដែលចរន្តពីម្ខាងនីមួយៗអាចជះឥទ្ធិពលដល់គ្នាទៅវិញទៅមក។ ចាប់ពីថ្ងៃដំបូងនៃការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក ប្រទេសចិនបានផ្តល់ផលប្រយោយជន៍មហាសាលចាក់បញ្ចូលទៅក្នុងចរន្ត​នៃ​សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក។ សព្វថ្ងៃនេះ ប្រទេសចិនបានជំរុញច្រើនជាង៣០%នៃកំណើនពិភពលោក និង ២០%នៃពាណិជ្ជកម្មពិភពលោក។ ការរួមចំណែកនេះកើតចេញពីជម្រើសជាមូលដ្ឋាននៃប្រាជ្ញាចិនដែលតែងចាត់ទុកការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាភាពជាដៃគូ មិនមែនជាគូប្រជែងនោះឡើយ។ ក្នុងន័យនេះ កិច្ចជំនួបតាមទូរស័ព្ទនេះជាការដាស់តឿនអាមេរិកឱ្យងាកមកត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិញស្របតាមមាគ៌ារបស់ប្រទេសចិនដើម្បីគូសបញ្ជាក់ថាទំនាក់ទំនងដ៏រឹងមាំរវាងចិននិងអាមេរិកមិនត្រឹមតែនឹងអាចផ្តល់ជាផលប្រយោជន៍ឲ្យប្រទេស និងប្រជាជនរបស់យើងទាំង២ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជាផលប្រយោជន៍ដល់ពិភពលោកទាំង​មូល​ផងដែរ។ មានហេតុផលរាប់ពាន់ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានជោគជ័យ ហើយគ្មានហេតុផលណាមួយដែលអាចហាមឃាត់ហេតុផលទាំងនោះបានឡើយ​។​ ប្រទេសចិនយល់ថាច្បាស់ណាស់ថា មហាសមុទ្រដ៏ធំនៃសេដ្ឋកិច្ចពិភពលោកតម្រូវឱ្យប្រទេសទាំងពីរមានកិច្ចសហការជាមួយគ្នាប្រៀបដូចជារួមគ្នាជិះនៅលើនាវាជា​មួយ​គ្នាប្រកបដោយភាពច្បាស់លាស់នៅលើផ្លូវនាវាចរណ៍ ដោយមានត្រីវិស័យបែបវិទ្យាសាស្រ្ត និងស្របជាមួយចរន្តអភិវឌ្ឍដែលនោះច្បាស់ណាស់ថាយើងនឹងអាចសម្រេចបាននិងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀត បើទោះបីជាស្ថិតនៅក្នុងព្យុះភ្លៀងរលកបោកបក់យ៉ាងណាក៏ដោយ។

ជារួម កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកគឺជាទស្សនទានដ៏សំខាន់មួយដែលបានជំរុញដល់អាមេរិកក្នុងដំណើរស្របជាមួយប្រាជ្ញាចិននៅក្នុងការកែតម្រូវទិសដៅនាវាចរណ៍នៃទំនាក់ទំនងរវាងចិននិងអាមេរិក ដោយអាមេរិកត្រូវបំបាត់ចោលការរំខាននិងការបំផ្លាញគ្រប់បែបយ៉ាង ហើយជំនួសមកវិញនូវកិច្ចសហប្រតិបត្តិការដែលជា«មាគ៌ាតែមួយគត់»សម្រាប់ប្រទេសពីរក្លាយជាដៃគូកិច្ចសហប្រតិបត្តិការល្អយ៉ាងពិតប្រាកដ។ ស្របនឹងទស្សនវិជ្ជាចិនគឺស្របនឹងចរន្តពហុភាគីនិយមដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក ហើយចរន្តនេះនឹងវាយ​បំបាក់នយោបាយប្រជាភិថុតស្តីពី «ជាតិរបស់ខ្លួនទី១បែបឯកតោភាគីនិយម»៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង