**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាសាងសង់ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ក្នុងឃុំប្រម៉ោយ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាសាងសង់ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (តាមបណ្តោយដងស្ទឹងពោធិ៍សាត់) នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តចុះពិនិត្យជាក់ស្តែង ជុំវិញកិច្ចការងារមួយចំនួន របស់ក្រុមហ៊ុនទទួលសិទ្ធិស្តារបាតអាង នៃគម្រោងវារីអគ្គិសនីផងដែរ។

គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ធ្វើការសាងសង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះគឺជាការវិនិយោគ៣ប្រទេសរួមគ្នា រវាងក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនចិន និងក្រុមហ៊ុនជប៉ុន ហើយម្ចាស់ដើមរបស់គម្រោងនេះ គឺជាប្រជាជនកម្ពុជាទាំងមូល។

ដោយសារតែមានការកកស្ទះ ដល់ដំណើរការហិរញ្ញប្បទានផង និងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ផងនោះ គម្រោងនេះត្រូវបានយឺតពេល និងត្រូវបានចាប់ផ្តើមដំណើរការសាងសង់ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ស្ថាបនាបានចន្លោះពី៦០ ទៅ៦៥%ហើយ។

ថ្វីត្បិតតែគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ មានការយឺតយ៉ាវក៏ពិតមែន ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តជំរុញ និងលើកទឹកចិត្តដល់ក្រសួងរ៉ែ និងថាមពល ព្រមទាំងភាគីពាក់ព័ន្ធ ត្រូវសហការធ្វើឱ្យគម្រោងមួយនេះ អាចដំណើរការឱ្យបានតាមផែនការ ដែលយើងគិតថាជាក្តីសង្ឃឹមថ្មីរបស់កម្ពុជា ក៏ដូចជាក្តីសង្ឃឹមដល់ខេត្តពោធិ៍សាត់ ព្រោះថាគម្រោងនេះនឹងត្រូវបានកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់នៅខែវស្សា និងបង្កើនទឹកឱ្យបានល្អ សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង៕

អត្ថបទដែលជាប់ទាក់ទង