លទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាម៉េរិក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាម៉េរិក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។
ក្នុងកិច្ចប្រជុំចរចាជុំទី២នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។
កិច្ចប្រជុំចរចាជុំទី៣ នឹងបន្តធ្វើឡើងនាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕

