**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ៖ កម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ លើវិស័យសន្តិសុខ

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន SOMTC-កម្ពុជា បានមានប្រសាសន៍ថា កម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ផ្ទាល់បានចូលរួមចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ ក្នុងគោលដៅរួមគ្នាកសាងសមាគមអាស៊ានប្រកបដោយភាពសុខដុម និងការអភិវឌ្ឍ។

ការលើកឡើងរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ នាឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅ ការងារ ឆ្នាំ២០២៥ របស់ក្រុមការងារ SOMTC-កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្ដម នាយឧត្តមសេនីយ៍ បានរំលឹកថា កម្ពុជា គឺជាប្រទេសសមាជិកទី១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ មានរយៈពេល ២៦ឆ្នាំមកហើយ ដែលកម្ពុជាក្នុងនាមជាសមាជិកមួយតែងបានខិតខំប្រឹងប្រែង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមពង្រឹងសន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋសមាជិកអាស៊ាន។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ SOMTC-កម្ពុជា ដែលបានចូលរួមសហការរហូតសម្រេចបានសមិទ្ធផលធំៗ ជាពិសេស ការអនុម័តលើ “សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ” ក្នុងនាមកម្ពុជា ជាប្រទេសដឹកនាំក្នុងវិស័យនៃការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ និងជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ (SOMTC WG on AS) ប្រចាំឆ្នាំជាបន្តបន្ទាប់ បានចំនួន ៧លើកផងដែរ។

បន្ថែមលើសពីនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានផ្តល់ជាអនុសាសន៍មួយចំនួនដល់ក្រុមការងារ SOMTC-កម្ពុជា ដើម្បីបន្តអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពដូចខាងក្រោម៖

១. បន្តសហការរួមគ្នាតាមដាន និងចាត់វិធានការសមស្រប តាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែននានាឱ្យបានទាន់ពេលវេលា

២. បន្តពង្រឹង និងពង្រីកការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការជាមួយដៃគូ ជាតិ អន្តរជាតិ និងអង្គការ/ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងខិតខំពង្រីកបន្ថែមទៀតឱ្យកាន់តែទូលំទូលាយ

៣. ក្រុមការងារ SOMTC-កម្ពុជា ដែលទើបតែប្រកាសសមាសភាពថ្មី ត្រូវបន្តកិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយបណ្តាអង្គភាពពាក់ព័ន្ធនៃផែនការងារអាទិភាពស្ថិតក្រោមក្របខណ្ឌ SOMTC-កម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីបុព្វហេតុរួមនៃសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍ

៤. ក្រុមការងារ SOMTC-កម្ពុជា និងប្រតិបត្តិករពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើបទល្មើសឧក្រិដ្ឋកម្មទាំង១០ ក្រោមក្របខណ្ឌ SOMTC ជាពិសេស បទល្មើសសំខាន់ៗ ចំនួន ០៤ ដែលបានធ្វើបទអន្តរាគមន៍ក្នុងសិក្ខាសាលាថ្ងៃនេះ រួមមាន បទល្មើសរត់ពន្ធអាវុធ បទល្មើសជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង