លោកជំទាវ លឹម រស្មី ផ្ញើសារជូនពរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ
ភ្នំពេញ៖លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្ញើសារជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លាពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនេះខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មីសូមព្រះអង្គ តាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ដើម្បីបន្តបេសកកម្មដឹកនាំក្រសួងមហាផ្ទៃ ឱ្យសម្រេចបាននូវជោគជ័យថ្មីៗដ៏ត្រចះត្រចង់បន្ថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះ ស្ម័គ្របំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលជានិច្ចកាលតែងលះបង់អស់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយភាពស្វាហាប់ មោះមុត រួមចំណែកពង្រឹងនីតិរដ្ឋ ធានាបាននូវសុខសន្តិភាព ការពារសណ្ដាប់ធ្នាប់សាធារណៈ នាំមកនូវភាពសុខដុមរមនាក្នុងសង្គម និងមានការអភិវឌ្ឍ។
ជាថ្មីម្ដងទៀត ខ្ញុំសូមគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕
