**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ

ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅប្រទេសកាណាដា បានបង្ខំឱ្យមនុស្សជាង២៦០០០នាក់ភៀសខ្លួន 

អូតាវ៉ា៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅប្រទេសកាណាដា បានបង្ខំឱ្យមនុស្សជាង២៦០០០នាក់ភៀសខ្លួន ខណៈផ្សែងអ័ព្ធក្រាស់បានប៉ះពាល់ដល់ប្រជាជនកាណាដា និងអាម៉េរិករាប់លាននាក់ ហើយបានសាយភាយទៅដល់ទ្វីបអឺរ៉ុបថែមទៀត។

ការ​ជូន​ដំណឹង​ត្រូវ​បាន​ដាក់ចេញ​សម្រាប់​ផ្នែក​ខ្លះ​នៃ​ប្រទេស​កាណាដា និង​សហរដ្ឋ​អាម៉េរិក​ ដោយ​ព្រមាន​អំពី​គុណភាព​ខ្យល់​ដែល​មាន​គ្រោះថ្នាក់។ យន្តហោះរបស់ក្រុមពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានឆាបឆេះដោយអណ្តាតភ្លើងនៅក្នុងខេត្តសាស្កាត់ឆេវ៉ាន់ (Saskatchewan) ហើយផលិតកម្មប្រេងត្រូវបានរំខាននៅក្នុងទីក្រុងអាល់បើតា Alberta ។

ក្រុមមន្ត្រីព្រមានថា អណ្តាតភ្លើងនឹងកាន់តែសន្ធោសន្ធៅបន្ថែមទៀតនៅថ្ងៃខាងមុខ ខណៈសហគមន៍កាន់តែច្រើនត្រូវបានគំរាមកំហែងជារៀងរាល់ថ្ងៃ។

លោក ស្កុត ម៉ូ (Scott Moe) អភិបាលខេត្តសាស្កាត់ឆេវ៉ាន់ បានលើកឡើងថា រៀងរាល់រដូវក្ដៅ ប្រទេសកាណាដា ជួបភ្លើងឆេះព្រៃ ប៉ុន្តែការចាប់ផ្តើមដំបូងនៃរដូវកាលភ្លើងឆេះព្រៃនៅឆ្នាំនេះ និងទំហំនៃការឆាបឆេះ បានកើនឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។

ខេត្តសាស្កាត់ឆេវ៉ាន់ និងមេនីតូបា (Manitoba) ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយបានប្រកាសអាសន្នភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ លោកស្រី អេឡេន័រ អូលហ្សីវស្គី (Eleanor Olszewski) បានលើកឡើងថា រដូវភ្លើងឆេះព្រៃនេះ ចាប់ផ្តើមលឿនជាងមុន និងកាន់តែខ្លាំងក្លាឡើង ដោយបន្ថែមថា យោធាកាណាដាបានដាក់ពង្រាយយន្តហោះដើម្បីជម្លៀសប្រជាជនពីទីក្រុងដាច់ស្រយាល។ បម្រែបម្រួលអាកាសធាតុ បានបង្កើនឥទ្ធិពលនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅក្នុងប្រទេសកាណាដា ដែលកំពុងងើបឡើងវិញពីផលប៉ះពាល់នៃរដូវក្ដៅឆ្នាំ២០២៣ នៅពេលដែលព្រៃឈើ១៥លានហិកតា ត្រូវបានដុតបំផ្លាញ។

គិតត្រឹមថ្ងៃទី៣មិថុនា អណ្តាតភ្លើងសកម្មចំនួន២០៨ បានឆាបឆេះនៅទូទាំងប្រទេសកាណាដា។ ប្រជាជនរងផលប៉ះពាល់ជាច្រើន គឺជាជនជាតិដើមភាគតិច ហើយសហគមន៍តូចៗត្រូវបានឆាបឆេះខ្ទេចគ្មានសល់៕

អត្ថបទដែលជាប់ទាក់ទង