អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការប្រមូលព័ត៌មានអំពីស្ថានភាពទឹកជំនន់ និងការអភិវឌ្ឍន៍ទីក្រុង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលព័ត៌មានអំពីស្ថានភាពទឹកជំនន់ និងការអភិវឌ្ឍន៍ទីក្រុង ជាមួយក្រុមការងាររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ (MLIT) ប្រទេសជប៉ុន នៃគម្រោង “ផែនទីហានិភ័យទឹកជំនន់នៅកម្ពុជា” សម្រាប់អាងស្ទឹងសង្កែ ខេត្តបាត់ដំបង។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមដោយ លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង៕

