**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តម កើត រិទ្ធ៖ ដំណើរទស្សនកិច្ច របស់អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ មានសារសំខាន់ណាស់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងកម្ពុជា និងរុស្ស៊ី

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចឯកឧត្តម អ៊ីហ្គរ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ មានសារសំខាន់ណាស់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងកម្ពុជា និង សហព័ន្ធរុស្ស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។

ក្នុងឳកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីហ្គរ ក្រាស្នូវ នៅទីស្ដីការក្រសួងយុត្តិធម៌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា និងរុស្ស៊ី មានសន្ធិសញ្ញារួមគ្នាចំនួនពីរគឺ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្តីពីបត្យាប័ន ហើយភាគីទាំងពីរបាននិងកំពុងចរចាបញ្ចប់នូវសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត ដែលបន្ទាប់ពីការចុះសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងប្រទេសទាំងពីរមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីសារជាថ្មីផងដែរ ដែលអនុស្សរណៈថ្មីនេះមានវិសាលភាពគ្របដណ្តប់ទូលំទូលាយ និងមិនមានរយៈពេលកំណត់ និងត្រូវបានធ្វើឡើងក្នុងបរិបទនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា និងការកើនឡើងនូវឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមិនត្រឹមជាបញ្ហាប្រឈមដោយឡែករបស់ប្រទេសណាមួយឡើយ ប៉ុន្តែ វាគឺជាបញ្ហាប្រឈមរួមរបស់សាកលលោក ដែលទាមទារនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ បន្ថែមពីនេះ, អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែកលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់, ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការថ្លែងអំណរគុណចំពោះភាគីរុស្ស៊ីដែលបានរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ។

ឯកឧត្តមអគ្គរដ្ឋអាជ្ញា បានសម្តែងការថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានរៀបចំបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូរុស្ស៊ី។

ឯកឧត្តមអគ្គរដ្ឋអាជ្ញា បានឯកភាពជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីសារសំខាន់នៃការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀតក្នុងជំនួបនេះ។

នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គរដ្ឋអាជ្ញា បានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចសំខាន់ៗរបស់ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីជូនដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា។

ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏បានសម្តែងនូវការឯកភាពលើសារសំខាន់នៃអនុស្សរណៈថ្មីនេះ និងបានរំលេចថា តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា តាមរយៈការផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់អាហារូបករណ៍សម្រាប់ពង្រឹងសមត្ថភាពធនធានមនុស្ស។

ទន្ទឹមនេះ ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏បានធ្វើការអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី បានអញ្ជើញចុះហត្ថលេខលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង