សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជជែកពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម និងឡាវ ក្នុងជំនួបពិសារអាហារពេលព្រឹក មុនកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្ដម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្ដម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសារអាហារពេលព្រឹកការងារ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សូមជម្រាបថា ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ាន ថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ តែងតែមានជំនួបអាហារពេលព្រឹកការងារ ហើយក៏បានជជែកពិភាក្សាគ្នា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

