ឯកឧត្ដម ស៊ូនី វង្សវិសិដ្ឋ ប្រកាសដាក់អោយអនុវត្តផែនការយុទ្ធសាស្រ្តមូលនិធិជាតិជំនួយសង្គម២០២៤-២០២៨

ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយនិងប្រកាសដាក់អោយអនុវត្តផែនការយុទ្ធសាស្រ្តមូលនិធិជាតិជំនួយសង្គម២០២៤-២០២៨។
គោលបំណងនៃកម្មវិធីនេះគឺ ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្ត នៃ ម.ជ.ជ. ២០២៥ – ២០២៨ ដល់សាខា ម.ជ.ជ. ធានី ខេត្ត ក្នុងការជំរុញបន្ថែមលើការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់។
កម្មវិធីនេះ មានសមាសភាពការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃមូលនិធិជាតិជំនួយសង្គម លោកប្រធាននាយកដ្ឋាន អង្គភាព អង្គការដៃគូរ និងសាខា ម.ជ.ជ. រាជធានី-ខេត្ត សរុបសមាសភាពចូលរួមចំនួន ១២០នាក់។

