ឯកឧត្តម ហេង សួរ និងលោកឧកញ៉ា ណាង សុធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកឧកញ៉ា ណាង សុធី សហប្រធានក្រុមការងារ “ជ” នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈនៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងដោះស្រាយសំណើ និងសំណូមពររបស់វិស័យឯកជនដែលបានផ្ញើជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងគោលបំណងបង្កើនបានបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈកាន់តែប្រសើរមួយកម្រិតបន្ថែមទៀតក្នុងរោងចក្រសហគ្រាសដែលជាគន្លឹះសំខាន់ក្នុងការបន្តជួយជ្រោមជ្រែងឱ្យវិស័យឯកជនដំណើរការកាន់តែរលូនដែលជាបំណង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

