**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា សង្រ្គាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា ជារបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍រយៈពេលពីរថ្ងៃ នៅសប្តាហ៍ក្រោយ

គូឡាឡាំពួ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឱ្យដឹងថា សង្រ្គាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា ជម្លោះដែនសមុទ្ទនៅសមុទ្ទចិនខាងត្បូង និងការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក នឹងជារបៀបវារៈដ៏ចម្បងនៃកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍រយៈពេលពីរថ្ងៃ នៅសប្តាហ៍ក្រោយ។

កិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទទី២៦ ខែឧសភា នឹងបន្តដោយកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារទី២៧ ខែឧសភាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង និងមេដឹកនាំមកពីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្ទ (GCC) ដែលរួមមាន៖ បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម។

លោក អាន់វ៉ា និយាយ ថា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្ទមាន ទំនាក់ ទំនង យ៉ាង ខ្លាំង ជាមួយ សហរដ្ឋ អាម៉េរិក រួច ហើយ។ ហើយ ចង់ មាន ភាព ស្និទ្ធស្នាល ជាមួយ ប្រទេស ចិន ផង ដែរ។ មេដឹកនាំម៉ាឡេស៊ីរូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃពុធថា ៖«យើងចង់ឱ្យមានការរួមបញ្ចូលគ្នា ដើម្បីបង្កើនការវិនិយោគពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព»។

ប្រទេសអាស៊ានជាច្រើនដែលពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក បានរងការវាយប្រហារដោយពន្ធរបស់សហរដ្ឋអាម៉េរិក ចាប់ពី១០ទៅ៤៩ភាគរយ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីខែមុន បានប្រកាសផ្អាករយៈពេល៩០ថ្ងៃលើពន្ធបដិការ ជំរុញឱ្យប្រទេសជាច្រើនរួមមាន៖ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងវៀតណាម ចាប់ផ្តើមបើកការចរចាពាណិជ្ជកម្មយ៉ាងឆាប់រហ័សជាមួយរដ្ឋធានីវ៉ាស៊ីនតោន។

លោក អាន់វ៉ា ឱ្យដឹងបន្ថែមថា៖«អាស៊ាន កំពុង ធ្វើ ការ ជាមួយ គ្នា ដើម្បី មើល ពី របៀប ដែល ខ្លួន អាច ចរចា ជាមួយ សហរដ្ឋ អាម៉េរិក ក្នុង នាម ជា ប្លុក។ ទន្ទឹមនឹងនោះ អាស៊ានត្រូវតែកសាងភាពធន់នឹងសេដ្ឋកិច្ចរបស់ខ្លួន ដោយធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូផ្សេងទៀត ដូចជាប្រទេសចិន ឥណ្ឌា និងសហភាពអឺរ៉ុប»។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បរិយាយថា ការប្រជែងគ្នារវាងសហរដ្ឋអាម៉េរិក និងចិន នឹងមិនបំបែកប្លុកនេះទេ ដោយសារតំបន់នេះបន្តចូលរួមជាមួយមហាអំណាចទាំងពីរ។ លោកក៏បានលើកឡើងពីជម្លោះទឹកដីរវាងសមាជិកអាស៊ាន និងចិន នៅសមុទ្ទចិនខាងត្បូង ដែលរដ្ឋធានីប៉េកាំងទាមទារស្ទើរតែទាំងស្រុង ក៏ដូចជាជម្លោះដ៏រ៉ាំរ៉ៃរបស់មីយ៉ាន់ម៉ា ចាប់តាំងពីការកាន់កាប់ដោយយោធានៅឆ្នាំ២០២១។

កាលពីខែមុន លោក អាន់វ៉ា បានជួបជាមួយប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅរាជធានីបាងកក និងបានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយរដ្ឋាភិបាលរួបរួមជាតិ ដែលជាក្រុមប្រឆាំងរបបសឹក។ ទោះជាកិច្ចពិភាក្សាត្រូវបានផ្តោតលើជំនួយមនុស្សធម៌ បន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញក្នុងខែមីនា ដែលបានសម្លាប់មនុស្សជាង៣៧០០នាក់។លោក អាន់វ៉ា សង្ឃឹមថា នៅទីបំផុតពួកគេអាចជំរុញដំណើរការសន្តិភាពឆ្ពោះទៅមុខ។

គួរជម្រាបថា ប្រមុខរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ាន បន្ទាប់ពីយោធាបដិសេធមិនអនុវត្តតាមផែនការសន្តិភាពរបស់អាស៊ាន រួមមាន៖ ការផ្ដល់ជំនួយមនុស្សធម៌ និងការចរចា។ អ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលយោធា និយាយថា ជំនួយមិនត្រូវបានអនុញ្ញាតដោយសេរីនៅក្នុងតំបន់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះ ហើយចោទប្រកាន់កងទ័ពរំដោះ ថាបានបំពានបទឈប់បាញ់ ដែលបានប្រកាសដោយខ្លួនឯងជាមួយនឹងការវាយប្រហារតាមអាកាសរាប់សិបដង៕

អត្ថបទដែលជាប់ទាក់ទង