សម្ដេចធិបតី កោតសរសើរដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ដែលរៀបចំពិធីបុណ្យចូលឆ្នាំប្រកបដោយភាពសប្បាយរីករាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំប្រកបដោយភាពសប្បាយរីករាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។
សម្តេចធិបតី បានមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យដោយមានប្រជាពលរដ្ឋជាង ២៤លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស៕

