**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង

អគ្គលេខាធិការ ISC សម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក

 

ភ្នំពេញ៖ ឯកឧត្តម EK Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក។

ឯកឧត្តម EK Nath Dhakal បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។

បើតាម ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម EK Nath Dhakal និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។

សម្តេចតេជោបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយ នៅចំពោះមុខកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។

នៅក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានប្រគល់ជូនសម្តេចតេជោ នូវសញ្ញាសម្គាល់សមាជិកស្ថាបនិក ISC និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្នុងកិច្ចប្រជុំ ISC នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមអគ្គលេខាធិការបានលើកបន្តថា ឯកឧត្តមពិតជាមានកិត្តិយសដែលបានធ្វើជាអគ្គលេខាធិការនៃ ISC និងសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក។

ឯកឧត្តមអគ្គលេខាធិការ ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខរបស់លោកជំទាវហាក់ ចាន់ហាម៉ូន ស្ថាបិកសហព័ន្ធសន្តិភាពសកល (UPF) និងបានជម្រាបជូនអំពីកិច្ចការ និងទិសដៅការងាររបស់ ISC ក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន តាមរយៈការអនុវត្តកិច្ចការការទូតសភា និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័ន នានា ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) ជាដើម។ នៅក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពស្នើសុំ សម្តេចតេជោ បន្តផ្តល់ការគាំទ្រដល់កិច្ចការ ISC។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះការពាំនាំមកជូនសម្តេចនូវ សញ្ញាសម្គាល់សមាជិកស្ថាបនិក ISC ដែលជាកិត្តិយសមួយចំពោះការចូលរួមរបស់សម្តេចកន្លងមក នៅក្នុងបុព្វហេតុកសាងសន្តិភាព។ សម្តេចក៏បានថ្លែងអំណរគុណ និងជាមួយគ្នានេះ ផ្តាំផ្ញើការសួរសុខទុក្ខជូនលោកជំទាវស្ថាបិក និងឯកឧត្តមប្រធាន UPF ផងដែរ។

សម្តេចបានលើកឡើងដោយការកត់សម្គាល់ថា ការផ្តួចផ្តើមបង្កើតយន្តការ ISC ដែលមានគោលបំណងកសាងសន្តិភាពនេះ ពិតជាចំពេលវេលាដ៏ល្អនិងសមស្រប នៅខណៈពេលដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗ កំពុងតែថមថយ និងបាត់បង់ឥទ្ធិពល ចំពោះមុខសភាពការណ៍ពិភពលោកដែលកំពុងវិវឌ្ឍដ៏ស្មុគស្មាញនេះ។

សម្តេចតេជោ ក៏បានចែករំលែកអំពីការយល់ឃើញ និងទស្សនៈ អំពីការវិវឌ្ឍនៃសភាពការណ៍អន្តរជាតិនានា នៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាស៊ី និងគោលនយោបាយរបស់រដ្ឋការថ្មីអាមេរិក។

នៅក្នុងន័យនេះ សម្តេចបានគូសបញ្ជាក់អំពីតួនាទីរបស់សភានៅក្នុងការរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ហើយការបង្កើតយន្តការសភា ក៏នឹងជួយបំពេញបន្ថែមចន្លោះប្រហោងទៅលើយន្តការនានា។

សម្តេចបានជម្រាបបន្ថែមអំពីគំនិតផ្តួចផ្តើមរបស់សម្តេច ឱ្យមានការរៀបចំវេទិកាព្រឹទ្ធសភាក្នុងចំណោមប្រទេសអាស៊ានមួយទៀត នៅក្នុងឱកាសទស្សនកិច្ចរបស់សម្តេចនៅប្រទេសឥណ្ឌូណេស៊ីកន្លងទៅនេះ។

នៅក្នុងស្មារតីនេះ សម្តេចតេជោបានលើកឡើងនូវការគាំទ្រចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរបស់ ISC ជាមួយបណ្តាស្ថាប័នផ្សេងៗ រួមទាំងអាស៊ាន។

បន្ថែមពីលើនេះ សម្តេចក៏បានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យ ISC ពង្រឹងតួនាទីខ្លួន តាមរយៈការលើកកម្ពស់តួនាទីរបស់អគ្គលេខាធិការ និងលេខាធិការដ្ឋាន ISC ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃដំណើរការ និងប្រតិបត្តិការរបស់ ISC ដូចដែលសម្តេចធ្លាប់បានលើកឡើង នៅក្នុងឱកាសដែល សម្តេច ធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន កាលពីពេលកន្លងទៅថ្មីៗនេះ។

ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម EK Nath Dhakal និងសហការី ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង