ឯកឧត្ដមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ អញ្ជើញបេីកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ”

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ។
កម្មវិធីនេះ មានសមាសភាពការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង ក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកស្រី អនុប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ ថ្នាក់ដឹកនាំនៃមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជាតិជំនួយសង្គមរាជធានី ខេត្ត មន្ត្រីពន្ធនាគារ ប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារ និងមន្ទីរពេទ្យដៃគូរបស់ពន្ធនាគាររាជធានី ខេត្ត សរុបចំនួន ២២៩នាក់៕

