ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ដល់លោកស្រី ទាវ ប៊ុនចិន្តា និងលោកស្រី ឌុច ច័ន្ទរីកា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកស្រី ទាវ ប៊ុនចិន្តា និងលោកស្រី ឌុច ច័ន្ទរីកា ជា «ឧកញ៉ា» តាមសំណើទូលថ្វាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

