**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

យោធាអ៊ីស្រាអែល បានបើកការបាញ់ព្រមានឥតសំចៃដៃ កំលុងពេលអ្នកការទូតបរទេសជាច្រើនរូប បានទៅទស្សនកិច្ចតំបន់វេសប៊ែង West Bank

បរទេស៖ យោធាអ៊ីស្រាអែល បានបើកការបាញ់ព្រមានឥតសំចៃដៃកាលពីថ្ងៃពុធទី២១ឧសភា កំលុងពេលអ្នកការទូតបរទេសជាច្រើនរូប បានទៅទស្សនកិច្ចតំបន់វេសប៊ែង West Bank ខណៈអាជ្ញាធរប៉ាឡេស្ទីនចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា មានចេតនាបាញ់ប្រហារលើគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ច។

រូបភាពវីដេអូនៃការបាញ់ប្រហារនៅទីក្រុងជេនីន (Jenin) នៃតំបន់វេសប៊ែង បង្ហាញពីគណៈប្រតិភូ និងអ្នកកាសែតរត់បាតជើងសព្រាត ដើម្បីគេចចេញពីការវាយប្រហារដោយយោធាអ៊ីស្រាអែល។ យ៉ាងណា គ្មាន​អ្នក​របួស​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ឧបទ្ទវហេតុ​នេះ​ទេ ប៉ុន្តែ​ការវាយប្រហារមួយនេះ បាន​ទាក់ទាញ​នូវការ​ថ្កោលទោស​ពី​ជុំវិញ​ពិភពលោក។

តាមពិតទៅ គណៈប្រតិភូទាំងនោះ បានទៅតំបន់មួយចំណិតនេះ ដើម្បីត្រួតពិនិត្យការបំផ្លិចបំផ្លាញបណ្ដាលមកពីប្រតិបត្តិការយោធាជាច្រើនខែរបស់អ៊ីស្រាអែល។ នេះបើតាមអ្នកការទូតអឺរ៉ុបម្នាក់។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី កាចា កាលឡាស់ (Kaja Kallas) បានជំរុញឱ្យអ៊ីស្រាអែលយកចិត្តទុកដាក់ ចំពោះអ្នកទទួលខុសត្រូវចំពោះការបាញ់ប្រហារនៅជិតទីក្រុងជេនីន ដែលជាទីតាំងរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

យ៉ាងណា យោធាអ៊ីស្រាអែលបានអះអាងថា៖«ការបាញ់ព្រមាននេះ គឺដើម្បីកុំឱ្យពួកគេទៅណាឆ្ងាយពីតំបន់ ដែលពួកគេមិនត្រូវបានអនុញ្ញាត»។ ក្រោយការបាញ់ព្រមាននៅតំបន់វេសប៊ែង បែលហ្ស៊ិកបានទាមទារឱ្យអ៊ីស្រាអែលពន្យល់ហេតុផលឱ្យបានជាក់លាក់ ខណៈអេស្ប៉ាញកំពុងលម្អិតអំពីផលប៉ះពាល់ផ្សេងទៀត ដើម្បីរួមគ្នាសម្រុះសម្រួលការឆ្លើយតប ចំពោះអ្វីដែលបានកើតឡើង។ ជាងនេះទៅទៀត រដ្ឋមន្ត្រីការបរទេសអ៊ីតាលី​ លោក អាន់តូនីញ៉ូ តាចានី (Antonio Tajani) បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅរដ្ឋធានីរ៉ូមមកសួរនាំ។ ចំណែក បារាំង ក៏នឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមកជជែកពិភាក្សាគ្នា ខណៈ អាល្លឺម៉ង់ នឹងលើកឡើងអំពីការបាញ់ប្រហារនេះដែរ។ ជាងនេះទៅទៀត អេហ្ស៊ីប បានចាត់ទុកឧបទ្ទវហេតុនេះរំលោភលើបទដ្ឋានការទូតទាំងអស់។

បន្ថែមលើនេះ តួកគី បានទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ លើការបាញ់ប្រហារក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់អ្នកការទូតបរទេសទៅកាន់តំបន់វេសប៊ែង ដោយយោធាអ៊ីស្រាអែល។ មិននៅស្ងៀមឡើយ សម្តេច​ប៉ាបថ្មី ក៏បានអំពាវនាវ​ឱ្យ​អ៊ីស្រាអែល​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​មនុស្សធម៌​នៅ​ហ្កាហ្សាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង