**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សម្ដេចតេជោ៖ គ្រឹះដល់រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SAMDECH TECHO FOUNDATION FOR SME DEVELOPMENT IN CAMBODIA) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយនឹងប្រតិភូនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសទុនតូច និងមធ្យមនៅកម្ពុជា ដែលមានឧកញ៉ា តែ តាំងប៉ ជាប្រធានក្រុមក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកប្រតិភូ មានលោកជំទាវឧកញ៉ា អ្នកឧកញ៉ាដែលជាសមាជិកប្រតិភូបានចូលរួមនៅព្រឹកនេះ។

សម្ដេចតេជោក៏បានអរគុណចំពោះការចូលរួមក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរដ្ឋាភិបាលតាមរយៈការបង្កើតជាសម្ព័ន្ធសមាគម និងមូលនិធិដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេះឡើង។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា គ្រឹះដល់រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ហើយរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយនឹងវិស័យឯកជនដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

នៅក្នុងឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងដោយសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូទាំងអស់បានចូលជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ។

លោកឧកញ៉ាក៏បានជម្រាបសម្ដេចតេជោនូវរបាយការណ៍ដែលជាសកម្មភាពក៏ដូចជាសមិទ្ធផលដែលសមាគមបានសម្រេចនាពេលកន្លងមក។ លោកឧកញ៉ា បានបញ្ជាក់ ជំរាបជូនសម្ដេចតេជោថា កន្លងមកសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងការចូលរួមរៀបចំនូវពិធីបុណ្យសំខាន់ៗ ដូចជាបុណ្យសមុទ្រនិងបុណ្យទន្លេជាដើម ដែលមានការតាំងពិព័រណ៍នូវផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម ហើយនៅក្នុងឱកាសនោះ ក៏មានសកម្មភាពសំខាន់ដែលសមាគមបានធ្វើ ដូចជាការបណ្ដុះបណ្ដាលនៅទូទាំង២០ខេត្តក្រុង គឺការបណ្ដុះបណ្ដាលសហគ្រាសខ្នាតតូចនិងមធ្យមអំពីការគ្រប់គ្រងធនធានមនុស្សនិងការគ្រប់គ្រងអាជីវកម្មជា ពិសេសគឺការបណ្ដុះបណ្ដាល ក្នុងការឲ្យសហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពទទួលបានកម្ចី នៅក្នុងការអភិវឌ្ឍន៍បន្ថែមនៅសហគ្រាសក៏ដូចជាអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឧកញ៉ា តែ តាំងប៉ ក៏បានបញ្ជាក់អំពីសកម្មភាពសំខាន់ៗជាច្រើនទៀតដែលសមាគមមូលនិធិសម្ដេចតេជោបានចូលរួមចំណែកជាមួយរដ្ឋាភិបាលតាំងពីក្នុងបរិបទកូវីដ១៩ ដូចជាការចុះទៅជួយផ្សព្វផ្សាយអប់រំនៅក្នុងបរិបទកូវីដ១៩ ដោយសហគ្រាសធុនតូច និងមធ្យម បានស្វែងយល់ក៏ដូចជាអោយប្រជាពលរដ្ឋក្នុងការការពារនៅក្នុងសកម្មភាពអំឡុងកូវីដ១៩ នាពេលកន្លងមកផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានសម្ដែងនូវក្តីរីករាយចំពោះសមិទ្ធផលដែលសមាគមមូលនិធិសម្ដេចតេជោបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការជួយដល់ប្រជាជនកម្ពុជាផងដែរ ជាពិសេសសម្ដេចបានបង្ហាញនូវការពេញចិត្តចំពោះសកម្មភាពរបស់សមាគមដែលបានចូលរួមក្នុងការជួយបណ្ដុះបណ្ដាលដល់ការពង្រឹង និងពង្រីកនូវសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបាននូវកម្ចីពីស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាល ដើម្បីជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចបានគូបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមានប្រមាណ ៧៥៣,៦៧០ សហគ្រាស ដែលផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប ដែលមានប្រមាណ ២លាន ៩សែននាក់ ដែលបានការងារធ្វើដោយកើតចេញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ បន្ថែមពីលើសនោះ គឺសហគ្រាសធុនតូចនិងមធ្យមទៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជា ពិសេសចូលរួមចំណែកចំនួន៩៣% ក្នុងផលិតផលក្នុងស្រុកសរុប នេះបានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីក៏ដូចជាការចូលរួមដ៏សំខាន់នៃសហគ្រាសធុនតូច និងមធ្យមដែលបានជ្រោមជ្រែងនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចបន្ថែមថា សហគ្រាធុនតូច និងមធ្យម តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។

សម្ដេចតេជោ បានរំលេចដោយជំរុញឲ្យសហគ្រាសទុនតូច និងមធ្យមបន្តអនុវត្តជាអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេស គឺយុទ្ធសាស្ត្របញ្ជកោណដែលរាជរដ្ឋាភិបាលកំពុងធ្វើ គឺ មានដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥, យុទ្ធសាស្ត្រជាស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨, ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ២០១៦-២០២៥, គោលនយោបាយជាតិស្ដីអំពីស្វាយចន្ទី ២០២២-២០២៧, និងគោលនយោបាយជាជាតិស្ដីអំពីដំឡូងមីជាដើម ដែលជាផ្នែកមួយដ៏សំខាន់ដែលសហគ្រាសធុនតូច និងមធ្យមអាចពិនិត្យនិងអនុវត្តនូវយន្តការស្ដីពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាពង្រីកនូវសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។សម្ដេចក៏បានរំលេចអំពីការលើកកម្ពស់តាមរយៈការរៀបចំទិវាជាតិធុនតូច និងមធ្យម ដែលបានធ្វើកន្លងមក ជាផ្នែកដល់ការលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

ចុងក្រោយនៃជំនួបនោះ សម្ដេចតេជោបានបង្ហាញនូវការអរគុណជាថ្មីចំពោះសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាជាពិសេសការលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយសម្ដេច សូមកោតសរសើរចំពោះស្នាដៃសមាគម ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការរីកចម្រើន ហើយសង្ឃឹមថា នឹងបានចូលរួមចំណែកបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងនៅពេលខាងមុខបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង