សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍មានបរិស្ថានល្អ សម្រាប់ការងាររបស់កម្មករនិយោជិតនៅទីនេះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរដល់អាជ្ញាធរសួងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍ ដែលមានបរិស្ថានល្អ សម្រាប់ការងាររបស់បងប្អូនកម្មករនិយោជិតនៅទីនេះ។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ។
សម្តេចធិបតី បានបន្តថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុបក្នុងប្រទេសកម្ពុជា ដោយបានចំណាយថវិកាជាង ពីររយលានដុល្លារអាមេរិក ហើយអាចផលិតស៊ីម៉ងត៍ បានជាងពីរលានតោនក្នុងមួយឆ្នាំៗ៕