សម្តេចធិបតី លើកទឹកចិត្តដល់អាជ្ញាធរខេត្តស្រុក ជួយជំរុញការពង្រឹងវិស័យអប់រំ នៅតំបន់ដាច់ស្រយាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់អាជ្ញាធរខេត្តស្រុក ក្រុមការងារគណៈពង្រឹងតាមមូលដ្ឋាន ជួយជំរុញការពង្រឹងវិស័យអប់រំ នៅតំបន់ដាច់ស្រយាល ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នេះ អាចចេញទៅធ្វើការនៅតំបន់ផ្សេងៗបាន។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជាជីវៈ តាមការណែនាំរបស់សម្ដេច គឺបានប្រជុំគ្នារួចហើយ ដោយទៅថ្ងៃមុខនឹងកំណត់ការសិក្សារបស់សិស្សនៅត្រឹមថ្នាក់ទី១០ថា តើជ្រើសរើសបន្តការសិក្សាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបែរមកជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈវិញ៕

