សម្តេចធិបតី៖ រោងចក្រ និងសហគ្រាសកំពុងប្រឈមនឹងកង្វះខាតកម្លាំងពលកម្ម ដោយសារមានរោងចក្រ និងសហគ្រាសជាច្រើនបាននិងកំពុងសាងសង់នៅតាមបណ្ដាខេត្ត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នមានរោងចក្រ និងសហគ្រាសជាច្រើន កំពុងប្រឈមនឹងកង្វះខាតកម្លាំងពលកម្ម ដោយសារមានរោងចក្រ និងសហគ្រាសជាច្រើនបាន និងកំពុងសាងសង់នៅតាមបណ្ដាខេត្ត។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ
សម្តេចធិបតីបានបន្តថា ការដាក់ចេញនូវគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ជាពិសេសក្នុងអាណត្តិទី៧នេះ មានចំនួនជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕

