សម្តេចធិបតី ណែនាំដល់ការសាងសង់សំណង់ខ្ពស់ៗ គឺត្រូវតែធ្វើឱ្យមានស្ដង់ដា មានប្រព័ន្ធការពារអគ្គីភ័យឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តណែនាំដល់ការសាងសង់សំណង់ខ្ពស់ៗ គឺត្រូវតែធ្វើឱ្យមានស្ដង់ដា មានប្រព័ន្ធការពារអគ្គិភ័យឱ្យបានត្រឹមត្រូវ។
ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់កងកម្លាំងពន្លត់អគ្គីភ័យ ត្រូវបង្កើនល្បឿន ក្នុងការជួយសង្គ្រោះពលរដ្ឋចំពោះករណីគ្រោះអគ្គិភ័យនេះផងដែរ។
ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់កងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងពន្លត់អគ្គិភ័យ ខិតខំហ្វឹកហ្វឺន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គីភ័យ ខណៈបច្ចុប្បន្នដងស៊ីតេនៅក្នុងទីក្រុង ទីប្រជុំជនមានការកើនឡើងខ្លាំង ដូច្នេះទាមទារឱ្យកងកម្លាំងត្រូវមានជំនាញខ្ពស់ និងការងារមមាញឹកជាងមុន៕

