**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

លោក ដូណាល់ ត្រាំ ជំរុញឱ្យក្រុមហ៊ុន Apple ផលិតផលិតផលរបស់ខ្លួន នៅលើទឹកដីអាម៉េរិក

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ឧសភា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានជំរុញឱ្យក្រុមហ៊ុន Apple ផលិត ផលិតផលរបស់ខ្លួន នៅលើទឹកដីសហរដ្ឋអាម៉េរិក ជំនួសឱ្យប្រទេសឥណ្ឌា ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ នឹងផ្លាស់ប្ដូរការផលិតបន្ទាប់ពីពន្ធកប់ពពករបស់អាម៉េរិកលើប្រទេសចិន។

លោក ត្រាំ បាន​និយាយ​ដោយ​សំដៅ​ទៅ​នាយក​ប្រតិបត្តិ​របស់ Apple ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ចជាច្រើន​ថ្ងៃ​នៅ​បណ្តាប្រទេសឈូង​សមុទ្ទថា៖«ខ្ញុំ​មាន​បញ្ហា​តិចតួច​ជាមួយលោក ធីម ឃុក។ ខ្ញុំបាននិយាយថា ធីម យើងបានប្រព្រឹត្តចំពោះអ្នកពិតជាល្អណាស់»។ បន្ថែមពីនោះ លោកប្រធានាធិបតីបាននិយាយថា លោកបានប្រាប់លោក ឃុក ថា៖«យើងមិនចាប់អារម្មណ៍នឹងការសាងសង់របស់អ្នកនៅក្នុងប្រទេសឥណ្ឌាទេ យើងចង់ឱ្យអ្នកសាងសង់នៅទីនេះ ហើយនឹងបង្កើនផលិតកម្មរបស់អ្នកនៅក្នុងសហរដ្ឋអាម៉េរិក»។

កាលពីថ្ងៃចន្ទ សហរដ្ឋអាម៉េរិក និងចិន បានប្រកាសកិច្ចព្រមព្រៀងមួយដើម្បីផ្អាកពន្ធគយរយៈពេល៩០ថ្ងៃ ដោយបន្ថយកម្តៅសង្គ្រាមពាណិជ្ជកម្មដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការភ័យខ្លាច និងបង្កើនការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ មុនពេលកិច្ចព្រមព្រៀងរវាងរដ្ឋធានីប៉េកាំង និងវ៉ាស៊ីនតោន សម្រេចបាន លោក ឃុក បាននិយាយថា ក្រុមហ៊ុន Apple មិនអាចប៉ាន់ស្មានបានច្បាស់លាស់ពីផលប៉ះពាល់នៃពន្ធគយឡើយ។ នៅពេលបង្ហាញប្រាក់ចំណេញត្រីមាសទី១ របស់ក្រុមហ៊ុនបច្ចេកវិទ្យានៅដើមខែឧសភា លោក ឃុក បាននិយាយថា លោករំពឹងថាទូរសព្ទ iPhone ភាគច្រើនដែលលក់នៅសហរដ្ឋអាម៉េរិកនឹងត្រូវផលិតនៅប្រទេសឥណ្ឌា។

នាយក​ប្រតិបត្តិ​របស់ Apple រូបនេះ បានព្រមានពីផលប៉ះពាល់មិនច្បាស់លាស់នៃពន្ធ១៤៥ភាគរយរបស់សហរដ្ឋអាម៉េរិកលើផលិតផលមកពីប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏យូររបស់ក្រុមហ៊ុន បើទោះបីជាមានការដកជាបណ្តោះអាសន្នសម្រាប់ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ។ ទោះបីជាស្មាតហ្វូនដែលបានបញ្ចប់ត្រូវបានលើកលែងពីពន្ធរបស់ត្រាំ សម្រាប់ពេលនេះ មិនមែនសមាសធាតុទាំងអស់ក្នុងឧបករណ៍របស់ក្រុមហ៊ុន Apple ត្រូវបានលើកលែងនោះទេ។ ក្រុមហ៊ុន Apple រំពឹងថា ពន្ធរបស់សហរដ្ឋអាម៉េរិកនឹងមានតម្លៃ៩០០លានដុល្លារអាម៉េរិក នៅក្នុងត្រីមាសបច្ចុប្បន្ន ទោះបីជាផលប៉ះពាល់របស់វាមានកម្រិតនៅដើមឆ្នាំនេះក៏ដោយ។ នេះបើយោងតាមលោក ឃុក។

ឥណ្ឌា ដែលរងការវាយប្រហារពីពន្ធគយរបស់សហរដ្ឋអាម៉េរិកផងនោះ បានគំរាមកំហែងកាលពីថ្ងៃអង្គារ ដើម្បីចាត់វិធានការសងសឹកជាការឆ្លើយតបទៅនឹងការដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាហាំយ៉ាំ ចៃសានកា (ភាសាហិណ្ឌី៖ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចាពាណិជ្ជកម្មរវាងឥណ្ឌា និងសហរដ្ឋអាម៉េរិក កំពុងដំណើរការ ហើយកិច្ចព្រមព្រៀងណាមួយគួរតែផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

គួររំឭកថា ក្រុមហ៊ុន Apple បានប្រកាសកាលពីខែកុម្ភៈថា ខ្លួននឹងវិនិយោគជាង៥០០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខ ហើយបានសន្យាថា នឹងជួលមនុស្សចំនួន២០០០០នាក់នៅក្នុងប្រទេសមហាអំណាចមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង