សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោក សំ សុផាត និងលោកស្រី អេង រៃ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អនុសេនីយ៍ទោ ផាត មុន្នី នៅក្នុងពេលបំពេញភារកិច្ចនៅស៊ូដង់ខាងត្បូង

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោក សំ សុផាត និងលោកស្រី អេង រៃ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អនុសេនីយ៍ទោ ផាត មុន្នី នៅក្នុងពេលបំពេញភារកិច្ច នៅទីក្រុង Malakai សាធាររដ្ឋស៊ូដង់ខាងត្បូង ។
មរណភាពរបស់ អនុសេនីយ៍ទោ ផាត មុន្នី គឺជាបាត់បង់មនុស្សជាទីស្រលាញ់នៃក្រុមគ្រួសារ និងជាការបាត់បង់នូវកងកម្លាំងដ៏អង់អាចរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានបូជាជីវិតដើម្បីបុព្វហេតុសន្តិភាព៕

