យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារនៃសព លោក ផាត មុន្នី និងលោកស្រី ដួង មាហ្គាលី កងទ័ពមួកខៀវកម្ពុជា ដែលបានពលីនៅប្រទេសស៊ូដង់ខាងត្បូង

ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារនៃសព លោក ផាត មុន្នី និងលោកស្រី ដួង មាហ្គាលី កងទ័ពមួកខៀវកម្ពុជា ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

