សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកមរណទុក្ខ ជូនក្រុមគ្រួសារសពកញ្ញា ដួង ម៉ាហ្កាលី និងលោក ផាត មុន្នី យោធិនកម្ពុជាដែលបានពលី នៅប្រទេសស៊ូដង់ខាងត្បូង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខ ជូនក្រុមគ្រួសារសពកញ្ញា ដួង ម៉ាហ្កាលី និងលោក ផាត មុន្នី យោធិនកម្ពុជាដែលបានពលី ក្នុងឧបទ្ទវហេតុផ្ទុះអាវុធក្នុងទីក្រុង Malakal ប្រទេសស៊ូដង់ខាងត្បូង។

