**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

លោក ដូណាល់ ត្រាំ ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីត ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ

រីយ៉ាដ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីត ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅតំបន់ឈូងសមុទ្រពែរ្ស ដែលនឹងផ្តោតទៅលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ជាជាងវិបត្តិសន្តិសុខក្នុងតំបន់ ដែលរួមមានចាប់តាំងពីសង្រ្គាមអ៉ីស្រាអែលនៅហ្កាហ្សា និងការកើនឡើងភាពតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។

ក្រោយទៅដល់អារ៉ាប៊ីសាអូឌីត លោក ត្រាំ នឹងចូលរួមវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិក នៅទីក្រុងរីយ៉ាដ ហើយបន្ទាប់មក លោកនឹងបន្តដំណើរទៅប្រទេសកាតានាថ្ងៃពុធ និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃព្រហស្បតិ៍ ប៉ុន្តែនឹងមិនឆ្លៀតចូលទស្សនកិច្ចនៅអ៉ីស្រាអែលឡើយ។

វាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ ចាប់តាំងពីលោកបានត្រឡប់មកក្លាយជា ប្រធានាធិបតី របស់សហរដ្ឋអាមេរិកសាជាថ្មី កាលពីខែមករា។ ទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក គឺការទៅចូលរួមព្រះរាជពិធីបុណ្យសព របស់សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ីស នៅទីក្រុងរ៉ូម កាលពីខែមេសា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងវិនិយោគ ដែលមានទំហំសរុបអាចចូលដល់ខ្ទង់ទ្រីលានដុល្លារ។ កាលពីខែមករា អារ៉ាប៊ីសាអូឌីត បានប្តេជ្ញារួចជាស្រេចនូវការវិនិយោគចំនួន ៦០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក សម្រាប់រយៈពេល៤ឆ្នាំខាងមុខ ប៉ុន្តែលោក ត្រាំ ធ្លាប់បាននិយាយថា លោកនឹងស្នើឱ្យ បង្កើនដល់១ទ្រីលានដុល្លារតែម្តង។ ទន្ទឹមគ្នា លោក ត្រាំ ត្រូវគេរំពឹងថា នឹងស្នើលក់កញ្ចប់សព្វាវុធទំហំជាង ១០០ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត។

ដោយឡែក គោលដៅទស្សនកិច្ចទី២និងទី៣ ក្នុងតំបន់ នៅកាតានិងអេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវគេរំពឹងថា នឹងផ្តោតលើបញ្ហាសេដ្ឋកិច្ចស្រដៀងគ្នាដែរ។ គ្រួសាររាជវង្សរបស់កាតា ត្រូវបានរំពឹងថា នឹងផ្តល់យន្តហោះប្រណិត Boeing 747-8 ជាអំណោយពិសេសសម្រាប់លោក ត្រាំ ដើម្បីទុកប្រើប្រាស់ជាយន្តហោះ Air Force One។ លោក ត្រាំ ត្រូវគេរំពឹងថា នឹងបរិច្ចាគយន្តហោះនោះ ទៅក្នុងបណ្ណាល័យប្រធានាធិបតីរបស់លោក សម្រាប់ប្រើក្រោយអាណត្តិរបស់លោកបញ្ចប់ទៅ៕

អត្ថបទដែលជាប់ទាក់ទង