**លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ**សម្តេចធិបតី៖ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍មានបរិស្ថានល្អ សម្រាប់ការងាររបស់កម្មករនិយោជិតនៅទីនេះ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ នៅស្រុកឱរ៉ាល់**មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បន្តអនុវត្តវិធានការ ដោះស្រាយបញ្ហា ករណីជន អនាថា សុំទាន ចំនួន ១៥នាក់ ដើម្បីផ្តល់សេវា និង លើកកម្ពស់សុខុមាលភាពសង្គម**មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ អនុវត្តវិធានការ ករណីជនពិការភាព ចំនួន០៣ក្រុម មានគ្នាចំនួន០៦នាក់ (ស្រី០២នាក់)ដាក់ធុងបាសច្រៀងសុំថវិកាពីប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ**ឯកឧត្តម ជួប ប៉ារីស៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិតំបន់ឆ្នេរស្តីពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ NDC3.0**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាព នៅខេត្តពោធិ៍សាត់

ឯកឧត្តម ហួត ហាក់៖ ការបម្រើប្រជាជនដោយប្រើបេះដូង ជាបេសកកម្មដ៏ពិសិដ្ឋថ្លៃថ្លា ប្រកបដោយសីលធម៌​ និងគុណធម៌

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះស្រុកបារាយណ៍ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកបារាយណ៍។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមប្រធាន ហួត ហាក់ បានអំពាវនាវឱ្យក្រុមការងារគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងប្រតិបត្តិនូវតួនាទី និងភារកិច្ច ដើម្បីតបស្នងចំពោះទំនុកចិត្តដែលគណបក្ស និងប្រជាជន បានប្រគល់ជូន ពិសេសការបម្រើប្រជាជន ប្រកបដោយភាពស្មោះត្រង់ និងមានមនសិការវិជ្ជាជីវៈជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ, ហ៊ានលះបង់, រួមគ្នាគិត, រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា ដើម្បីបម្រើប្រជាជន ដោះស្រាយបញ្ហាជូនប្រជាជន និងជំរុញការអភិវឌ្ឍក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន បានគូសរំលេចជូនក្រុមការងារត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារកសាង និងពង្រីកសមាជិកគណបក្សបន្ថែមទៀត ដោយឈរលើគោលការណ៍៖ រក្សាចាស់ បង្កើនថ្មី ហើយត្រូវធ្វើកិច្ចការនេះ ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស ស្របតាមគោលការណ៍៖ សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក ព្រមទាំងក៏ត្រូវត្រៀមកម្លាំងយុវជនសម្រាប់ការបន្តវេនផងដែរ ដោយឈរលើគោលការណ៍៖ ក្មេងត្រូវគោរពចាស់។ ទន្ទឹមនេះ ក្រុមការងារត្រូវចុះក្តាប់សតិអារម្មណ៍ និងខិតខំយកចិត្ត្តទុកដាក់ដោះស្រាយបញ្ហាលំបាកផ្សេងៗរបស់ប្រជាជន ឱ្យបានទាន់ពេលវេលា ដោយមិនប្រងើយកន្តើយនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង