**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ**សម្តេចធិបតី៖ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍មានបរិស្ថានល្អ សម្រាប់ការងាររបស់កម្មករនិយោជិតនៅទីនេះ

នាយឧត្តមសេនីយ៍ ស ថេត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស ជាដៃគូយ៉ាងស្អិតរមួត ប្រៀបដូចស្លាបទាំងគូរបស់បក្សី ដើម្បីធានាសន្ដិសុខ សុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា កន្លងទៅរហូតមកដល់ពេលបច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស គឺជាដៃគូសហការគ្នាយ៉ាងជិតស្និត និងរឹងមាំមិនអាចខ្វះបាន និងត្រូវជួយបំពេញឲ្យគ្នាទៅវិញទៅមក ប្រៀបដូចស្លាបទាំងគូរបស់បក្សី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស តែងធ្វើសកម្មភាពព្រមៗគ្នាក្នុងពេលតែមួយ ដើម្បីសម្រេចបានជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសការពង្រឹងកិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសន្ដិសុខ សុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសាររបស់សម្ដេចទាំងមូល។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ដែលកន្លងមកបានផ្ដល់កិច្ចសហការយ៉ាងស្អិតរមួតជាមួយកងកម្លាំងនគរបាលជាតិ ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ទប់ស្កាត់រាល់ចលនាប្រឆាំងនានាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។

ក្នុងនោះកិច្ចសហការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា បានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់។

ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានវាយតម្លៃខ្ពស់ និងសូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មស្នូលរបស់ខ្លួន ដោយភក្តីភាព ស្មោះត្រង់ឥតងាករ មានស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈមោះមុត និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានសម្រេចដោយជោគជ័យ១០០% គ្រប់ពេលវេលា និងទីកន្លែង តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។

ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតំណាងឲ្យកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដូចតទៅ៖

ទី១៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីបន្តការពារ និងរក្សា «សន្តិភាព» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ឲ្យបានឋិតថេរគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ

ទី២៖ ប្តេជ្ញាបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ និងរឹងមាំជាមួយបញ្ជាការដ្ឋានអង្គរក្ស ក្នុងការធានា និងការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ ឲ្យបានសម្រេចដោយជោគជ័យ១០០% នៅគ្រប់កាលៈទេសៈ និងទីកន្លែងដោយភក្ដីភាព

ទី៣៖ ប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តថែរក្សាឲ្យបានជាដាច់ខាតនូវស្នាដៃ និងសមិទ្ធផលដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនានារបស់ឧត្តមវីរៈយុទ្ធជនស្នេហាជាតិជំនាន់២ធ្នូ ដ៏អង់អាចក្លាហាន ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានកសាង និងបន្សល់ទុកសម្រាប់កូនខ្មែរគ្រប់ជំនាន់។

ទី៤៖ ប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រតិបត្តិ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដោយភាពស្មោះត្រង់ និងឥតងាករេ។

ទី៥៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កភាពវឹកវរដល់សង្គម ពិសេសឧបាយកលបដិវត្តន៍ពណ៌ ចលនាផ្ការីក ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ទី៦៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីគាំទ្រ និងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទី៧៖ ប្តេជ្ញាចិត្តរួមគ្នា និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងបេក្ខភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៨ និងនីតិកាលបន្តបន្ទាប់នៃរដ្ឋសភា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង