**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល

ក្រសួងការងារ បើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃ ជាមួយនឹងឱកាសការងារជាង៥,៤០០កន្លែង

ភ្នំពេញ៖ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

សូមរំឭកថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំឱ្យមានកម្មវិធីនេះឡើងជារៀងរាល់ឆមាស សរុបចំនួន៤លើក មានអ្នកអ្នកចូលរួមផ្ទាល់ចំនួន១១,៥៧២នាក់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ (គិតចាប់ពីឆ្នាំ២០២២-២០២៤)។

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ឯកឧត្ត ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពិព័រណ៍ការងារនេះ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏សកម្ម និងរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈប្រព័ន្ធ Online ដោយបានកៀរគរប្រមូលផ្តុំនិយោជកពីវិស័យសំខាន់ៗឱ្យចូលរួមតាំងបង្ហាញអំពីឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្មដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនជម្រើសការងារ និងការដាក់ពាក្យស្នើសុំការងារដែលខ្លួនពេញចិត្ត។

ឯកឧត្ត ទុយ ស៊ីផាន់ ថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន-សហគ្រាសចំនួន៣១ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង៥,៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាស ជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារ, ធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, អេឡិចត្រូនិក, ព័ត៌មានវិទ្យា និងទូរគមនាគមន៍, អប់រំ, សំណង់, រដ្ឋបាល និងគ្រប់គ្រង, ប្រឹក្សាយោបល់ និងការជ្រើសរើសបុគ្គលិក, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈជាដើម»។

ឯកឧត្តមបានបន្ថែមថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ការងារនេះ តែងតែខិតខំរិះរកវិធីសាស្ត្រ ដើម្បីបង្កើតបរិយាកាសប្រកបដោយភាពសកម្ម និងឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ ស្របតាមតម្រូវការរបស់និយោជក។

ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់បន្តចូលរួមសហការគ្នាឱ្យបានផុសផុល ក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការទីផ្សារការងារ ការលើកកម្ពស់វិស័យឯកជន និងការជំរុញឱ្យចូលដល់ឱកាសការងារចំពោះកម្លាំងពលកម្មថ្មី។

លោក ជុំ បុរី សមាជិកគណៈអចិន្រ្តៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ និងជានាយកកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ស.ស.យ.ក. រាជធានីភ្នំពេញបានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពបានចំនួន៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០២២ កន្លងទៅនេះជាលើកទី៤ហើយ នៃការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ក្រោមប្រធានបទ «ការត្រៀមខ្លួនសម្រាប់អាជីពនៅក្នុងសម័យកាលឌីជីថល» ចង់បង្ហាញឱ្យឃើញនូវចក្ខុវិស័យដ៏វែងឆ្ងាយ ការគិតគូរម៉ត់ចត់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុវជន និងអនាគតយុវជន។

លោក ជុំ បុរី បានបន្ថែមថា «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារ និងឱកាសការងារកាន់តែទូលំទូលាយ និងជាវេទិកានាំយុវជន សិស្ស និស្សិតឱ្យមកទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗពីអ្នកជំនាញ អ្នកស្រាវជ្រាវ ធុរជន និងក្រុមហ៊ុននានា ដើម្បីរៀបចំខ្លួន និងកំណត់គោលដៅជីវិតការងារឱ្យបានសមស្របជាមួយសភាពការណ៍ប្រែប្រួលនៃទីផ្សារការងារ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

សូមជម្រាបដែរថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុត គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារជូនដល់សាធារណជន ដើម្បីកាន់តែងាយស្វែងរក ងាយចូលរួម ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ៕

អត្ថបទដែលជាប់ទាក់ទង