**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការរៀបចំរបាយការណ៍បច្ចេកទេស ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ដំណើរការរយៈពេល៣ថ្ងៃកន្លងមក វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបិទបញ្ចប់ដោយជោគជ័យហើយ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ។

សិក្ខាមចំនួន៣០រូប ដែលជាមន្ត្រី បុគ្គលិកបច្ចេកទេសមកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងនាយកដ្ឋានពាក់ព័ន្ធផ្សេងៗទៀត នៃអាជ្ញាធរជាតិអប្សរា បានចូលរួមសិក្សាយ៉ាងយកចិត្តទុកដាក់ ចំពោះវគ្គបណ្តុះបណ្តាលខាងលើ ដើម្បីទទួលយកចំណេះដឹងទាំងនេះ ជាប្រយោជន៍ក្នុងការសរសេររបាយការណ៍បច្ចេកទេសសម្រាប់អង្គភាពរបស់ខ្លួន។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី៖ ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែម ដល់មន្ត្រី បច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ពិសេសមន្ត្រីនិងបុគ្គលិក ដែលទទួលភារកិច្ចលើផ្នែកជួសជុល អភិរក្ស និងការរៀបចំឯកសារ (documentation) ការសរសេររបាយការណ៍ការងារបច្ចេកទេស ឱ្យបានយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ស្តីពីគោលការណ៍ណែនាំ វិធីសាស្ត្រ ក្នុងកិច្ចការងារអភិរក្សបេតិកភណ្ឌ ការងារថែទាំ ជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌ អាចកំណត់សម្គាល់កម្រិតហានិភ័យ និងអាចផ្តល់ជាព័ត៌មានដ៏សំខាន់ទាំងឡាយ ចំពោះការបម្រែបម្រួលនៃស្ថានភាពប្រាសាទ ដល់អ្នកជំនាញ ដើម្បីជួយសម្រួលក្នុងការអនុវត្តការងារឱ្យបានទាន់ពេលវេលា និងសមិទ្ធផលសំខាន់ៗ ដែលបានអនុវត្តកន្លងមក។ ទាំងអស់នេះជាព័ត៌មានដ៏សំខាន់មួយ ទុកជាទិន្នន័យសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រី-បុគ្គលិកបន្តវេន ក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ-សាស្ត្រអង្គរប្រកបដោយចីរភាព និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង