**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

        នាថ្ងៃទី ១ ខែ​កក្កដា បក្សកុម្មុយនីស្តចិនបាន​អបអរ​សាទរ​ខួប​ទី​១០៥​នៃ​ការ​បង្កើត​បក្ស​ ។​ ក្នុង​រយៈពេល​ជាង​១រយ​ឆ្នាំកន្លង​មក បក្សកុម្មុយនីស្តចិនបាន​ឆ្លងកាត់ភាព​លំបាកលំបិន​គ្រប់​បែប​យ៉ាង ខណៈពេ​ល​ទើប​បង្កើត​ឡើង​មាន​សមាជិក​បក្ស​តែ​​ជាង​៥០នាក់​ រហូត​ដល់​បច្ចុប្ប​ន្ន​នេះ​មាន​សមាជិក​បក្ស​ចំនួន​លើស​ពី​១រយ​លាន​នាក់​ ដែល​បាន​ក្លាយ​ជា​គណ​បក្ស​កាន់​អំ​ណាច​លទ្ធិ​ម៉ាក្ស​និយម​ធំជាង​គេ​នៅលើ​ពិភពលោក​ ។ បន្ទាប់​ពី​​ឆ្លង​កាត់​ការ​តស៊ូ​យ៉ាង​លំបាក​លំបិន បក្ស​កុម្មុយនីស្ត​ចិន​បាន​ដឹក​នាំ​ប្រជាជន​ចិន​សម្រេច​បាននូវឯករាជ្យភាពជាតិ​ ហើយ​បាន​ត្រួសត្រាយ​បុព្វហេតុដ៏មហិមា​នៃការស្តារភាពរុងរឿងដ៏​អស្ចារ្យ​របស់​ប្រជាជាតិ​ចិន​ឡើងវិញ។

        ជា​ពិសេស គឺចាប់​តាំង​ពីសមាជបក្សកុម្មុយនីស្តចិន​លើកទី១៨មក​ សង្គមនិយម​ប្រកប​ដោយ​លក្ខណៈពិសេសចិនបា​ន​ឈាន​ចូល​យុគសម័យថ្មី​ មជ្ឈិមបក្សកុម្មុយនីស្ត​ចិន​ដែល​មាន​លោកXi Jinping ជាប្រមុខស្នូលបានចាត់​ទុក​បំណង​ប្រាថ្នា​របស់​ប្រជាជន​ចំពោះ​ជីវ​ភាព​រស់នៅ​ដ៏ល្អបវរ​ជា​គោលដៅ​តស៊ូរបស់​ខ្លួន​​ ហើយ​បាន​អនុវត្តគំនិត​អភិវឌ្ឍន៍​ដែល​តម្កល់​ប្រ​ជា​ជន​ជាស្នូលក្នុងគ្រប់វិស័យនិង​គ្រប់​ដំណាក់កាល​​នៃ​អភិបាល​កិច្ច​​ ដែល​បាន​ទទួល​សមិទ្ធ​ផលដ៏មហិមាគួរ​ឱ្យ​កត់សម្គាល់​ ។

      ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងពីប្រមាណ៥២​ទ្រីលាន​យាន់​ប្រាក់​ចិន​នា​ឆ្នាំ២០១២ដល់ជាង១៤០ទ្រីលានយាន់ប្រាក់ចិន​នៅ​ឆ្នាំ២០២៥។ ល្បឿន​កំ​ណើន​សេដ្ឋកិច្ច​បាន​ឈាន​មុខ​គេ​ក្នុង​ចំណោម​អង្គភាព​សេដ្ឋកិច្ច​សំខាន់ៗ​ ហើយ​អត្រា​រួម​ចំ​ណែក​ចំពោះ​កំណើន​សេដ្ឋកិច្ច​សកល​បាន​រក្សាប្រហែល​៣០ភាគរយ​ជា​ច្រើន​ឆ្នាំ​ជាប់ៗគ្នា ដែ​ល​ជា​ប្រភព​កម្លាំង​ចលករ​មាន​ស្ថិរភាព​បំផុត​និងអាចជឿទុកចិត្តបំផុត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សកល​ ។ រចនាសម័្ពន្ធឧស្សាហកម្ម​របស់​ចិន​បាន​​លើក​កម្ពស់​លំដាប់​ថ្នាក់​ជា​បន្ត​បន្ទាប់ កិច្ច​កសាង​ប្រព័ន្ធឧស្សាហកម្ម​ដ៏ទំនើប​បាន​បោះ​ជំហាន​ទៅមុខ​ដោយ​ល្បឿន​លឿន​ ប្រ​ទេ​ស​ចិន​មិន​ត្រឹម​តែជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ប្រភេទឧស្សហាកម្ម​ទាំង​អស់​តាម​ការ​បែង​ចែកឧស្សាហកម្ម​តាមប្រភេទរបស់​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​បា​ន​ក្លាយ​ទៅជា​“ក្បាល​រថភ្លើង​”នៃ​ឧស្សាហកម្ម​កម្មន្តសាលសកល​ផងដែរ​។ ក្នុ​ង​បដិវត្ត​ន៍​វិទ្យា​សា​ស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំ​ថ្មី ប្រទេស​ចិន​បាន​អនុវត្ត​យុទ្ធ​សា​ស្ត្រ​អភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថី្ម ដែល​ទទួល​បាន​សមិទ្ធផល​ដ៏​សំខាន់​ក្នុង​វិស័​យ​អវកាស​ផ្

      ការ​ធ្វើ​ទំនើបកម្ម​តាម​បែប​ផែន​ចិន​បាន​ប្រកាន់ខ្ជាប់​ការធ្វើ​ការ​អភិវឌ្ឍគឺដើម្បី​ប្រជាជន ពឹង​ផ្អែកលើប្រជាជន ហើយផ្លែផ្ការបស់វាបានចែករំលែកដោយ​​ប្រជាជន។ មាគ៌ា​ទំនើបកម្ម​ដែ​ល​តម្កល់ប្រជាជនជាស្នូលបែប​នេះ បាន​ផ្តល់​ជម្រើស​ដ៏ថ្មីមួយ​ដល់​ប្រទេស​និង​ជនជាតិ​នៅ​លើ​ពិភពលោក​ដែល​ចង់​ទទួល​បាន​ការ​អភិវឌ្ឍយ៉ាង​ឆាប់រហ័ស​ផង​ ហើយ​ក៏​ចង់​រក្សា​ឯក​រា​ជ្យ​ភាព​របស់​ខ្លួនផងដែរ​ ។ ទាក់ទិន​នឹង​ការណ៍​នេះ លោកជា មុនីឫទ្ធិ​ប្រធានស​មាគម​អ្នក​ស្រា​វ​ជ្រាវ​វឌ្ឍន​ភាពកម្ពុជា-ចិនបាន​ថ្លែង​ថា ទំនើប​កម្ម​តាម​បែប​ផែន​ចិន​ បាន​បោះ​បង់​ចោល​ផ្លូវ​ចាស់​របស់​បស្ចិមប្រទេសសម្រាប់​សម្រេច​ទំនើប​កម្ម​ ហើយ​បាន​ដោះស្រាយ​បញ្ហា​លំ​បា​ក​ជា​ច្រើន​នៃ​ការ​អភិវឌ្ឍ​សង្គមម​នុស្ស​ជាតិ ដោយ​ប្រើប្រាស់​សេចកី្តអង់អាចក្លាហាននិង​តម្រិះ​ប្រា​ជ្ញា ។ និយាយ​ចំពោះប្រទេស​កំពុង​អភិវឌ្ឍន៍ទាំង​ឡាយ​ដូចជា​ប្រទេស​កម្ពុជា​ជា​ដើម​ ទំនើប​កម្មតាម​បែប​ផែន​ចិន​កាន់តែ​មាន​តម្លៃយកទៅរៀនសូត្រតាម​ ។

     នៅលើពិភពលោក​ គ្មាន​រូបមិន្ត​អភិវឌ្ឍន៍ណាមួយ​​ដែល​សមស្រប​នឹង​ប្រទេស​​ទាំង​អស់​នៅ​លើ​ពិភព​លោក​នោះទេ ហើយ​គណបក្ស​នីមួយៗ​ក៏​មាន​ការ​ស្វែង​រក​ខុស​ៗគ្នា​ដែរ រីឯការ​ស្វែង​រក​របស់​បក្ស​កុម្មុយនីស្តចិន​ គឺស្វែងរកផលប្រយោជន៍ជូន​ដល់​ប្រជាជនទាំង​ឡាយ ។ ហេ​តុ​នេះ​ហើយ បក្ស​កុម្មុយនីស្ត​ចិន​ទទួល​បាន​ទំនុក​ចិត្ត​និង​ការ​គាំទ្រ​ពីប្រជាជន​ នេះ​ក៏​បាន​បញ្ជាក់​ពីហេតុផលដែលថា “អ្នកណាដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន អ្នក​នោះ​ក៏​អាច​គ្រប់​គ្រង​ប្រទេស​ជាតិ​ឱ្យ​បាន​ល្អ​”។

ឈរ​នៅ​ចំណុច​ចាប់ផ្តើម​ថ្មីនៃប្រវត្តិសាស្ត្រ​ ពិភពលោក​បាន​មើល​ឃើញ​គណបក្ស​មួយ​សតវត្សរ៍ដែលកំពុងបំផុស​ភាព​រស់​រវើក​ឥតឈប់ឈរ បក្ស​កុម្មុយនីស្ត​ចិន​បាន​និង​កំពុង​ដឹក​នាំ​ប្រជាជន​ចិន​បង្កើតភាព​ត្រចះ​ត្រចង់​ថ្មីនៃ​​ប្រវត្តិសាស្ត្រ​ក្នុង​ដំណើរ​ថ្មី​នៃ​កិច្ច​​កសាង​ប្រ​ទេស​ខ្លាំង​ក្លា​និង​ស្តារ​ភាព​រុង​រឿង​របស់​ប្រជាជាតិ​ចិនឡើង​វិញ​​ ។ ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៃ​សហ​គមន៍អន្តរជាតិ​រំពឹង​ទុក​ថា ទស្សនៈនិង​បទពិសោធផ្នែក​​អភិបាល​កិច្ច​របស់​បក្ស​កុម្មុយ​នីស្ត​ចិន​អាច​រួម​ចំណែក​ជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តកាន់តែ​ច្រើនសម្រាប់​សន្តិភាព​និង​វឌ្ឍនភាព​របស់​ពិភពលោក ក៏ដូច​ជា​រួម​ចំណែក​កាន់​តែ​ធំនិង​កាន់តែថ្មី​ដល់​ការ​​រួម​គ្នា​កសាង​​អនាគត​កាន់​តែ​ល្អបវរ​សម្រាប់​មនុស្ស​ជាតិ​ ៕

អត្ថបទដែលជាប់ទាក់ទង