សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពនៅក្នុងតំបន់មានសារៈសំខាន់ខ្លាំងណាស់ ហេតុនេះអាស៊ានគ្មានភាពអល់អែកណាមួយនៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ បណ្ដាប្រទេសទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សន្តិភាពនៅក្នុងតំបន់មានសារៈសំ ខាន់ខ្លាំងណាស់ ហេតុនេះអាស៊ានគ្មានភាពអល់អែកណាមួយនៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ បណ្ដាប្រទេសទាំងអស់មិនថា ប្រទេសកុម្មុយនីស្ត ប្រទេសសេរី ឬ ប្រទេសប្រកាន់ប្រព័ន្ធអ្វីនោះទេ សំខាន់គឺធ្វើយ៉ាងណាឱ្យអាស៊ានក្លាយជាតំបន់ប្រកបដោយស្ថិរភាព និងសន្តិភាព។
ថ្លែងក្នុងបឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានបានដើរតួនាទីដ៏ល្អមួយនៅក្នុងការសម្របសម្រួលដោះស្រាយជម្លោះរបស់ប្រទេស ក្នុងតំបន់ តែអាស៊ានប្រកាន់ជំហរមិនលូកដៃចូលកិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសទាំងអស់នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា សម្ដេចសូមគោរពចំពោះភាពស៊ីវិល័យ(ទាន់សម័យនិយម)របស់អាស៊ាន ដែលប្រកាន់ជំហរដ៏ល្អបែបនេះ៕

