អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម យ៉ូណេហ្សារ៉ា អាត់ស៊ូសុី ប្រធានការិយាល័យ កុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នៅសាលាខេត្តឧត្តរមានជ័យ។

