សម្តេចធិបតី៖ អ្នកសារព័ត៌មានមិនត្រឹមតែពង្រឹង សមត្ថភាព វិជ្ជាជីវៈនោះទេ តែត្រូវពង្រឹងសមត្ថភាព បច្ចេកទេសបន្ថែម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានមិនត្រឹមតែពង្រឹង សមត្ថភាព វិជ្ជាជីវៈនោះទេ ត្រូវពង្រឹងសមត្ថភាព បច្ចេកទេសដើម្បីឲ្យសារព័ត៌មានកាន់តែទំនើបព័ត៌មានកាន់តែច្បាស់លាស់គ្រប់ជ្រុងជ្រោយ និង មានការជឿជាក់មកលើអ្នកសារព័ត៌មាន។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេសលើកទី៧ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំយកអាជីពអ្នកកាសែតទៅចុះផ្សាយនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។
ជាមួយគ្នានេះសម្តេចធិបតី នាយករដ្ឋមន្រ្តីបានប្រាប់ដល់អ្នកសារព័ត៌មានទាំងអស់កុំខ្លាចអត់មានអ្នកមើល ការដែលយើងផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងច្បាស់លាស់៕


