**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»

បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពដូចការលើកឡើងមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីពធំៗនៅកម្ពុជាដែលមកពីគ្រប់និន្នាការ បានរិះគន់ចំពោះការលើកឡើងរបស់សហជីព និងសង្គមស៊ីវិលខ្លះដែលតែងតែរិះគន់ពីការរឹតត្បិតសិទ្ធិសេរីភាពសហជីព ថាជារឿងបំភ្លៃការពិត និងមិនឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជានោះទេ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖«កម្ពុជាមិនមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពដូចការលើកឡើងនោះទេ ជាក់ស្ដែងកាលពីថ្ងៃទី ១ឧសភាម្សិលមិញ មានសហជីពមកពីគ្រប់និន្នាការ បានប្រារព្ធទិវាពលកម្មអន្តរជាតិបានសម្ដែងមតិ និងកង្វល់របស់ពួកគាត់នៅតាមទីសាធារណៈ ហើយកង្វល់ទាំងអស់នោះ ត្រូវបានក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធទទួលយកមកពិនិត្យផងដែរ»។

ឯកឧត្តមបន្តថា៖«ដូច្នេះការលើកឡើងពីការរឹតត្បិតសេរីភាពសហជីពនោះ គឺជាការបំភ្លៃ និងមិនឆ្លុះបញ្ចាំងពីការតថភាពពិតក្នុងសង្គមកម្ពុជាដែលរាជរដ្ឋាភិបាលគ្រប់អាណត្តិ ជាពិសេសអាណត្តិទី៧នេះបានថែរក្សា និងកសាងលំហរសិទ្ធិសេរីភាពសហជីពស្របតាមច្បាប់កំណត់»។
បន្ថែមពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ សហជីពនៅកម្ពុជាដែលបានប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី ១៣៩កាលពីថ្ងៃម្សិលមិញបានមើលឃើញយ៉ាងដូច្នេះដែរ។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជាបានថ្លែងនៅថ្ងៃទី ១ឧសភាថា៖«ក្រុមការងារយើង គឺមិនមានរារាំងសកម្មភាពប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩នោះទេ គឺអាជ្ញាធរយើងជួយសម្របសម្រួលបញ្ហាសន្ដិសុខសុវត្ថិភាព និងរៀបចំទីតាំងសម្រាប់ជួបជុំក្រុមសហជីពថែមទៀត។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយរលូន ហើយកម្មករបានចូលរួមច្រើន និងសប្បាយរីករាយដែលបានជួបជុំគ្នានាឱកាសនេះ»។

លោកបន្ដថា៖«យើងអត់មានការគំរាមកំហែងអ្វីទេ គឺបើកទូលំទូលាយ អ្នកចូលរួមក៏សប្បាយរីករាយ ហើយយើងមានឱកាសសម្ដែងមតិ ផ្ញើសារនានាទៅស្ថាប័នពាក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយនូវបញ្ហាសេសសល់ផ្សេងៗទៀត»។

លោក គង់ អាទិត្យ បានចាត់ទុកផ្ដល់សិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាលដល់សហជីព គឺមិនមានឧបសគ្គរារាំងធ្ងន់ធ្ងរដូចការលើកឡើងក្នុងរបាយការណ៍មួយចំនួនដែលចោទប្រកាន់ថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជាត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ និងគំរាមកំហែងនោះទេ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា៖«ប្រសិនបើមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពដូចការលើកឡើងរបស់បុគ្គលមួយចំនួននោះមែន គឺយើងមិនអាចជួបជុំគ្នាសម្ដែងមតិពីគ្រប់និន្នាការបានទេ ហើយខ្ញុំក៏ចង់សួរទៅវិញដែរថា ប្រសិនបើពួកគេនិយាយថា រឹតត្បិតសេរីភាព អ៊ីចឹងតើពួកគេមានពេលវេលាឯណាបានជួបជុំគ្នានៅថ្ងៃ១ឧសភាជារៀងរាល់ឆ្នាំ?»។

លោកបន្តថា៖«ខ្ញុំគិតថា ការលើកឡើងរបស់មនុស្សមួយក្រុមនោះ គឺមានភាពលម្អៀងដោយមិនអាចទទួលយកបាន និងមានចរិតបង្កឱ្យមានការភាន់ច្រឡំដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជា។ អ្វីដែលយើងមើលឃើញទាំងអស់គ្នា គឺសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតរបស់យើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំងប្រាក់ឈ្នួល និងលក្ខខណ្ឌផ្សេងៗទៀត»។

លោក សំ សឿន បានលើកឡើងជាសំណួរថា តើសហជីពធ្វើការតវ៉ាប្រឆាំងនឹងរាជរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬយ៉ាងណា? ហើយសហជីពការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬយ៉ាងណា? លោកថា សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ប៉ុន្ដែធ្វើសកម្មភាពមិនឯករាជ្យ មិនបម្រើផលប្រយោជន៍កម្មករនិយោជិត ផ្ទុយទៅវិញញុះញង់កម្មករឱ្យតវ៉ា ធ្វើបាតុកម្មខុសច្បាប់ បំពានច្បាប់ បង្កចលាចល អនាធិបតេយ្យ និងឈានដល់បង្កអំពើហិង្សាជាដើម។

សម្រាប់លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា៖«ខ្ញុំបានដឹកនាំក្រុមការងារទៅប្រារព្ធទិវាពលកម្មអន្តរជាតិនៅខេត្តកណ្ដាលប្រមាណជាង ២០០នាក់ ប៉ុន្ដែមិនមានការរារាំង ឬបំភិតបំភ័យកម្មករមិនឱ្យចូលរួមនោះទេ គឺមានការចូលរួមយ៉ាងទូលំទូលាយពីកម្មករនិយោជិតយើង។ លើសពីនេះ មានអាជ្ញាធរជួយសម្របសម្រួលសន្ដិសុខសុវត្ថិភាពជូនកម្មករថែមទៀតផង»។

នៅក្នុងវិធីនោះ លោកបានថ្លែងសារសំខាន់ៗដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមការដឹកនាំរបស់ឯករដ្ឋមន្រ្តី ហេង សួរ ដែលបានយកចិត្តទុកដាក់ទៅលើសិទ្ធិសេរីភាពសហជីព និងការការពារសិទ្ធិកម្មករ ដើម្បីលើកម្ពស់ស្ដង់ដារការងារឱ្យដូចទៅនឹងប្រទេសក្នុងតំបន់ដែរ។

លោក ហ្វា សាលី បានចាត់ទុកការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពមានភាពល្អប្រសើរ ដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចាជាមួយថៅកែរោងចក្រ។ ដូច្នេះកម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។
បើតាមថ្នាក់ដឹកនាំសហជីពបានលើកឡើងថា សហជីព និងអង្គការវិជ្ជាជីវៈ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងលក្ខន្តិកៈនោះបានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយទេ។

បច្ចុប្បន្ននេះនៅកម្ពុជាមានសហជីព និងអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៦០០អង្គភាពដែលកំពុងដំណើរការការងាររបស់ខ្លួនដោយសេរី គ្មានការរឹតត្បិត ឬគ្មានការបំភិតបំភ័យដូចការលើកឡើងដោយក្រុមសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួនដែលតាំងខ្លួនជាអ្នកឯករាជ្យ និងមិនព្រមទទួលស្គាល់វឌ្ឍនភាពពិតនៃសង្គមកម្ពុជាដែលទទួលផលចេញពីម្លប់ដ៏ត្រជាក់នៃសន្តិភាពនោះទេ៕

អត្ថបទដែលជាប់ទាក់ទង