លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២៦-២០២៨) របស់រដ្ឋបាលខេត្ត និងការប្រមូលព័ត៌មានស្ដីពីតម្រូវការគម្រោងអាទិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោក នួន សារ៉ន អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២៦-២០២៨) របស់រដ្ឋបាលខេត្ត និងការប្រមូលព័ត៌មាន ស្ដីពីតម្រូវការគម្រោងអាទិភាព។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រីនាយក នាយិការ ទីចាត់ការ អង្គភាពចំណុះឱ្យរដ្ឋបាល និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ អគាររដ្ឋបាលខេត្ត៕

