ក្រោយការចចារ! ច្រកទ្វារព្រំដែនអានសេះ នឹងបើកដំណើរការដោះដូរទំនិញធម្មតា

ភ្នំពេញ៖ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអាន សេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានស្ថានភាពប្រក្រតីធម្មតា ដែលនឹងបើក ដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺ រយះពេល ២ថ្ងៃក្នុង ១សបា្តហ៍ (អង្គារ និងព្រហស្បតិ៍)។
រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែល្អប្រសើរថែមទៀត។
សូមរំលឹកថា កាលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ច្រកទ្វារអន្តរជាតិអានសេះ នៃខេត្តព្រះវិហារ ត្រូវបានកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា នៃភាគីថៃ បានបិទដោយឯកតោភាគី៕

