រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ហ៊ុន សែន កែវផុស ខេត្ដព្រះសីហនុ

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលពិនិត្យនៅមណ្ឌលសុខភាព កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីសង្កេតស្ថានភាពសេវាកម្មថែទាំព្យាបាល និងជួបសំណេះសំណាលជាមួយបុគ្គលិក និងប្រជាពលរដ្ឋនៅជិតខាង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញការកោតសរសើរ ចំពោះការបម្រើការងារបស់បុគ្គលិកមណ្ឌលសុខភាពដែលប្រចាំការ ដោយក្តីស្រឡាញ់ស្មោះស្ម័គ្រ ព្រមទាំងណែនាំដល់ប្រធានមណ្ឌលសុខភាពអំពីឥរិយាបទ សំដីសំដៅ និងការប្រាស្រ័យទាក់ទង ដោយបញ្ជាក់ពីការព្យាយាមរបស់ក្រសួង នឹងបន្តគាំទ្រការកែលម្អឱ្យការដឹកនាំរបស់ប្រធានមណ្ឌលសុខភាពនេះបានប្រសេីរឡេីង៕

