**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្តរបស់យើង និងដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងព្រះពុទ្ធសាសនារបស់យើងជាបន្តទៀត

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងពិធីស្រោចស្រពសុគន្ធវារី ព្រះមន្ត្រីសង្ឃអនុគណស្រុកអង្គស្នួល និងព្រះចៅ អធិការវត្ត គ្រូសូធ្យស្តាំ និងគ្រូសូធ្យឆ្វេង ចំនួន ១៦អង្គ ក្រោមព្រះរាជធិបតី សម្តេចព្រះពោធិវ័ង្សកិត្តិ បណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវត្តអង្គពពាយមានជ័យ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ថា៖ ការអភិវឌ្ឍន៍មិនថាតែផ្នែកពុទ្ធចក្រឬអាណាចក្រទេ គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាព និងស្ថេរភាពរបស់ប្រទេសជាតិ នៅពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព ការកសាងផ្នែកព្រះពុទ្ធសាសនាក៏មានការរីកចម្រើន ប៉ុន្តែប្រសិនបើប្រទេសរបស់យើងធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម មិនត្រឹមតែគ្មានឱកាសក្នុងការកសាងសមិទ្ធផលនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រប៉ុណ្ណោះទេ សូម្បីតែសមិទ្ធផលដែលបានកសាងរួចមកហើយ ក៏ត្រូវបានបំភ្លេចបំផ្លាញ ទៅវិញដោយសារសង្គ្រាមដែ ហើយនេះគឺជាការពិតមិនថាប្រទេសកម្ពុជាឬក៏ប្រទេសនៅជុំវិញពិភពលោកនោះទេ គឺមានស្ថានភាពបែបនេះដូចគ្នានៅគ្រប់ទីកន្លែងទាំងអស់។ ដូច្នេះសូមពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ បើចង់ឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ យើងទាំងអស់គ្នាត្រូវថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្តរបស់យើង និងដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ និងព្រះពុទ្ធសាសនារបស់យើងជាបន្តទៀត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដំណើរការក្នុងផ្នែកពុទ្ធចក្ររបស់យើងកំពុងតែមានការការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យមោទនៈជាទីបំផុត ប៉ុន្តែក្នុងនោះ យើងក៏នៅមានបញ្ហាប្រឈមដែលជាអធិករនៅតាមទីវត្តអារាមួយចំនួន ដែលបានកើតឡើងក្នុងខេត្តកណ្ដាលផងដែរ។ ហើយបញ្ហាអធិករនេះគឺជាបន្ទុករបស់អាជ្ញាធរខេត្ត និងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ តែត្រូវរួមគ្នាបន្តធ្វើការដោះស្រាយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់វត្តអង្គពពាយមានជ័យ ដែលមានស្មារតីសាមគ្គីភាព ឯកភាព និងទ្រទ្រង់ចំពោះវិស័យព្រះពុទ្ធសាសនារបស់យើងបានយ៉ាងល្អប្រសើរ។

ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គនៅស្រុកអង្គស្នួល នឹងបន្តដឹកនាំទីអារាមធ្វើជាគំរូឱ្យល្អសម្រាប់មន្ត្រីសង្ឃឬព្រះសង្ឃផ្សេងៗទៀតបានឃើញភាពជាគំរូនៃស្មារតីសាមគ្គីភាព ឯកភាព ទាំងមន្ត្រីសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត នីមួយៗទាំងអស់នៅទូទាំងស្រុកអង្គស្នួលរបស់យើងនេះ។ ដើម្បីកសាងនូវព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងជឿនលឿនទៅមុខបន្តទៀត ក្នុងពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាព និងមានការរីកចម្រើនដូចសព្វថ្ងៃ ដូច្នេះព្រះមន្ត្រីសង្ឃរបស់យើង ត្រូវដឹកនាំឱ្យមានសាមគ្គីភាព ឯកភាពដោយការគោរពទៅតាមពុទ្ធវិន័យឱ្យបានត្រឹមត្រូវ មានសីលធម៌ សុជីវធម៌ល្អ នោះគឺជាឱកាសនូវការកសាងទីអារាមនីមួយៗ ឱ្យទទួលបាននូវការរីកចម្រើន តាមរយៈការចូលធ្វើបុណ្យ ការគាំទ្រពីពុទ្ធសាសនិក នៅក្នុងទីវត្តអារាមនោះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមផ្ដល់នូវការគាំទ្រនៅគ្រប់ទីអារាមទាំងអស់ ក្នុងការរៀបចំនូវសណ្ដាប់ធ្នាប់ ការការពារនូវសន្តិសុខ ជូនដល់ប្រជាពលរដ្ឋរបស់យើងដែលមកធ្វើបុណ្យ មកធ្វើដំណើរកំសាន្ត នៅតាមទីអារាម ដោយត្រូវធ្វើឱ្យទីវត្តអារាមជាកន្លែងដែលស្ងប់ស្ងាត់ សម្រាប់ធ្វើបុណ្យ និងមិនត្រូវមានការគំរាមកំហែង សម្លុត មិនមានអំពើលួច ឆក់ ប្លន់ ដែលបង្កជាការភ័យខ្លាចនៅក្នុងទីវត្តអារាមនានានៅក្នុងស្រុកអង្គស្នួល ក៏ដូចជាទូទាំងខេត្តកណ្ដាល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង