សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមប្រព័ន្ធទូរសព្ទជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការជួយរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាតាមប្រព័ន្ធទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការជួយរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា, វិធានការពន្ធរបស់សហរដ្ឋអាមេរិក និងការចូលជាជាសមាជិករបស់ប្រទេសទីម៉័រខាងកើតក្នុងសហគមន៍អាស៊ាន ៕

