**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

មហាសន្និបាតនៃវេទិកា AFPPD ប្តេជ្ញាខិតខំជំរុញយន្តការសភាបន្ថែមទៀតឆ្លើយតបទៅនឹងបញ្ហាប្រជាជនឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចពិភាក្សានៃមហាសន្និបាត AFPPD សមាជិកសភា និងអង្គការដៃគូនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជននិងការអភិវឌ្ឍចំនួន២៣ប្រទេស ប្រមាណជិត១០០រូប បានប្តេជ្ញាចិត្តពង្រឹង និងលើកកម្ពស់យន្តការសភាក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនទៅលើសសរស្តម្ភទាំង៤របស់ AFPPD រួមមាន ១)សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី ២)ការវិនិយោគលើយុវជន ៣)មនុស្សចាស់សកម្ម និង៤)ការប្រែប្រួលអាកាសធាតុ។

នៅក្នុងបរិបទនេះ ប្រទេសជាសមាជិកមួយចំនួនបានលើកឡើងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុងការជំរុញផែនការសកម្មភាពទៅតាមសសរស្តម្ភនីមួយៗ ជាអាទិ៍ ប្រទេសតាហ្សីគីស្តង់ បានលើកឡើងអំពីស្ថានភាពទូទៅនៃ សមភាពយេនឌ័រនិងជំនួយផ្នែកច្បាប់ ទាក់ទងនឹងការទប់ស្កាត់អំពើហិង្សាលើស្រ្តី ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សភាក្នុងការលើកកម្ពស់សុខភាពស្រ្តី តាមរយៈការអនុម័តច្បាប់នានាការដាក់ចេញនូវកម្មវិធីសកម្មភាពដែលឆ្លើយតប ព្រមទាំងការតស៊ូមតិនៅតាមវេទិកាសាធារណៈ។

ចំណែកប្រទេសនេប៉ាល់វិញ បានលើកឡើងអំពីបញ្ហាយុវជន សុខភាព និងការងារ ដែលតម្រូវឱ្យមានការ វិនិយោគបន្ថែមទៀតទៅលើការផ្សព្វផ្សាយអំពីសិទ្ធិនិងសុខភាពបន្តពូជរបស់យុវជន ព្រមទាំងកម្មវិធីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ការច្នៃប្រឌិតប្រកបដោយចីរភាព និងការលើកកម្ពស់សមត្ថភាពស្ថាប័នផងដែរ។

ស្របពេលជាមួយគ្នាដែរ សភានៃប្រទេសមួយចំនួនទៀតបានលើកឡើងអំពីបញ្ហាប្រឈមនៃតំហែទាំសុខភាព ជាមួយនឹងយុទ្ធសាស្រ្តលើកកម្ពស់សុខភាពមនុស្សចាស់ ពង្រឹងក្របខ័ណ្ឌច្បាប់ ធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់មនុស្សចាស់នៅក្នុងសហគមន៍ ព្រមទាំងជំរុញសកម្មភាពមនុស្សចាស់សកម្មតាមយៈការបណ្តុះបណ្តាលជំនាញឡើងវិញដល់មនុស្សចាស់ជាដើម។

ជាចុងក្រោយសភានៃបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកបានលើកឡើងអំពីវិបត្តិនៃការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យជះឥទ្ធិពលអវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមជនងាយរងគ្រោះ រួមទាំងស្រ្តី និងក្មេងស្រី អ្នករស់នៅដាច់ស្រយាល តាមតំបន់ព្រៃភ្នំ។ លើសពីនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ សុខភាពប្រជាជន ការសិក្សាអប់រំ និងសេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកយ៉ាងសម្បើម។ ដូច្នេះសភាត្រូវធ្វើការសហការយ៉ាងជិតស្និតជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដៃគូដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមអាកាសធាតុ ដើម្បីថែរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

មុននឹងបិទបញ្ចប់អង្គមហាសន្និបាត សមាជិកសភាទាំង២៣ប្រទេសដែលមានវត្តមាននៅកិច្ចប្រជុំ បាន ប្តេជ្ញាចិត្តនឹងខិតខំជំរុញរបៀបវារៈ នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) ឱ្យសម្រេចបានតាមគោលដៅ សំដៅធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពប្រជាជនទាំងក្នុងតំបន់ និងសកលលោក៕

អត្ថបទដែលជាប់ទាក់ទង