**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល

ការដំឡើងពន្ធគយរបស់អាម៉េរិកជា “ថ្នាំពុលសេដ្ឋកិច្ច” ដែលដើរបញ្ច្រាសនិន្នាការប្រវត្តិសាស្ត្រ

បន្ទាប់ពីសង្រ្គាមលោកលើកទី២ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មីមួយត្រូវបានបង្កើតឡើងជាមួយនឹងការដាក់ចេញនូវកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម និងការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដែលមានគោលដៅលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការកាត់បន្ថយពន្ធគយ ក៏ដូចជារបាំងពាណិជ្ជកម្មនានា។ ក្នុងរយៈពេលជិត ១ សតវត្សនេះ សេរីភាវូបនីយកម្មពាណិជ្ជកម្ម បានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល ដែលបាននាំមកនូវស្ថិរភាព និងវិបុលភាពរួមសម្រាប់ពិភពលោក។

យ៉ាងណាមិញ គោលនយោបាយដំឡើងពន្ធគយរបស់អាម៉េរិក ដាក់ចេញក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឈរតាមទិសស្លោក “ធ្វើឱ្យអាម៉េរិកអស្ចារ្យម្តងទៀត” បានបង្កហានិភ័យដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយបានធ្វើឱ្យអាម៉េរិក ដែលធ្លាប់តែជាជើងឯកនៃពាណិជ្ជកម្មសេរី ដើរបញ្ច្រាសនិន្នាការប្រវត្តិសាស្ត្រ។ ខណៈគោលនយោបាយដំឡើងពន្ធគយខាងលើមានចេតនាផ្នែកនយោបាយ វាបានក្លាយទៅជា “ថ្នាំពុលសេដ្ឋកិច្ច” ដែលមិនត្រឹមតែប៉ះពាល់ដល់ដៃគូប្រកួតប្រជែង និងស្ថិរភាពសេដ្ឋកិច្ចសកលទេ តែថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់អាម៉េរិកខ្លួនឯងផងដែរ។

ស្របពេលអាម៉េរិកគិតថា ខ្លួននឹងទទួលបានជោគជ័យ ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចឯកតោភាគី និងការធ្វើអាវុធនីយកម្មលើពន្ធគយជាមួយនឹងដៃគូពាណិជ្ជកម្ម ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងស្រុក និងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ហានិភ័យគឺថា អាម៉េរិកអាចក្លាយជាជនរងគ្រោះនៃភាពជោគជ័យរបស់ខ្លួន ជាពិសេសក្នុងបរិបទនៃសេដ្ឋកិច្ចសកលដែលមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។

តាមការមើលឃើញជាទូទៅ បន្ទាប់ពីអាម៉េរិកប្រកាសដំឡើងពន្ធគយ ដៃគូពាណិជ្ជកម្មនានាដែលទទួលរងនូវការគំរាមកំហែង ជាពិសេសប្រទេសចិន បានចាត់វិធានការវាយបកជាមួយនឹងការបង្កើនអត្រាពន្ធគយលើគ្រប់ទំនិញនាំចូលពីអាម៉េរិក ព្រមទាំងចាប់ផ្តើមរឹតត្បិតដល់ការនាំចេញទៅអាម៉េរិកនូវសារធាតុដីកម្រ និងសារធាតុរ៉ែផ្សេងទៀត ដែលសុទ្ធតែចាំបាច់សម្រាប់វិស័យអេឡិចត្រូនិក និងឧស្សាហកម្មយោធា ។ ជាមួយគ្នានេះ ប្រទេសមួយចំនួនទៀត ក៏បានចាប់ផ្តើមធ្វើពិពិធកម្មសេដ្ឋកិច្ច និងស្វែងរកដៃគូពាណិជ្ជកម្មផ្សេងទៀតជំនួសឱ្យអាម៉េរិក ក្នុងបដិការណ៍នៃការកើនឡើងនូវភាពមិនច្បាស់លាស់ និងអស្ថិរភាពសេដ្ឋកិច្ចសកល។

ការឡើងកម្តៅនៃសង្រ្គាមពន្ធគយសកលរវាងអាម៉េរិក និងដៃគូពាណិជ្ជកម្ម ជាពិសេសប្រទេសចិន បានបង្កការរំខានយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ព្រមទាំងធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង និងទំនុកចិត្តទីផ្សារសកលមានការធ្លាក់ចុះ។ ដើម្បីគេចចេញពីតម្លៃពន្ធគយបន្ថែម ក្រុមហ៊ុនធំៗដូចជា Apple បានបង្ខំចិត្តផ្លាស់ប្តូរទីតាំងផ្នែកមួយចំនួននៃផលិតកម្ម iPhone របស់ខ្លួនពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងឥណ្ឌា ដែលជាដំណើរការចំណាយពេលវេលាច្រើនឆ្នាំ និងទឹកប្រាក់រាប់សិបលានដុល្លារ។

សម្រាប់អាម៉េរិកវិញ វិស័យសំខាន់ៗដូចជា កសិកម្ម ផលិតកម្ម និងបច្ចេកវិទ្យា ដែលជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច កំពុងប្រឈមមុខនឹងវិបត្តិនៃការនាំចេញ ជាពិសេសសម្រាប់មុខទំនិញដែលត្រូវនាំចេញទៅកាន់ប្រទេសចិន។ តួយ៉ាង ទីផ្សារសណ្តែកសៀងបានជួបវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីចិនសម្រេចដាក់ពន្ធគយបន្ថែម និងបង្រ្កាបការនាំចូលសណ្តែកសៀងពីអាម៉េរិក ហើយបានបង្វែរការបញ្ជាទិញពីប្រទេសផ្សេងៗដូចជាប្រេស៊ីលជាដើម។

ប្រឈមមុខនឹងការព្រួយបារម្មណ៍ខាងលើ រដ្ឋកាលីហ្វ័រញ៉ា ដែលមានទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់ជាមួយចិន បានក្លាយទៅជារដ្ឋដំបូងគេដែលដាក់ពាក្យប្តឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ ជុំវិញគោលនយោបាយដំឡើងពន្ធគយ ដោយអះអាងថា របាំងពន្ធគយទាំងនេះបានរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនចំណាយរដ្ឋ និងប្រជាជនកាលីហ្វ័រញ៉ា ហើយបានធ្វើឱ្យរដ្ឋកាលីហ្វ័រញ៉ា ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ លើពិភពលោក ខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ។

ជាមួយគ្នានេះ អគ្គរដ្ឋអាជ្ញាមកពីរដ្ឋចំនួន១២ រួមទាំងញូវយ៉ក ក៏បានដាក់ពាក្យប្តឹងលោកប្រធានាធិបតី ត្រាំ ពីបទប្រើប្រាស់អំណាចលើសដែនសមត្ថកិច្ច ក្នុងការដាក់ចេញគោលនយោបាយពន្ធគយដោយគ្មានការអនុម័តពីសភា ដែលបានបង្កហានិភ័យដល់សេដ្ឋកិច្ចអាម៉េរិកផងដែរ។ ទាំងនេះបញ្ជាក់ឱ្យឃើញថា សូម្បីតែរដ្ឋបាលថ្នាក់ក្រោមជាតិរបស់អាម៉េរិក ក៏ពុំពេញចិត្តនឹងគោលនយោបាយដំឡើងពន្ធគយដែរ។

បើរដ្ឋបាលរបស់លោកត្រាំនៅតែបន្តគោលនយោបាយពន្ធគយ ពលរដ្ឋអាម៉េរិកអាចនឹងខាតបង់ជាមធ្យមមួយឆ្នាំប្រមាណ ៥២០០ ដុល្លា ក្នុងមួយគ្រួសារ ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺអ្នកមានចំណូលទាប និងចំណូលមធ្យម។ សេដ្ឋវិទូ JP Morgan បានព្រមានថា អាម៉េរិកអាចនឹងជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ច (recession) នៅពេលដែលអំណាចទិញរបស់អ្នកប្រើប្រាស់មានការថយចុះ ដោយសារការកើនឡើងអតិផរណា។

ជារួម គោលនយោបាយដំឡើងពន្ធគយ មិនត្រឹមតែគំរាមកំហែងដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលធ្លាប់បានជួយអាម៉េរិកឱ្យទទួលបានតួនាទីឈានមុខសកលទេ ប៉ុន្តែអាចនឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងប៉ះពាល់ដល់សាមគ្គីភាពជាតិរបស់អាម៉េរិកផងដែរ។ ផ្នត់គំនិតនៃល្បែងសូន្យបូក (zero-sum game) ក្នុងសង្រ្គាមពាណិជ្ជកម្ម នឹងមិនអាចទទួលបានជោគជ័យឡើយ ហើយក៏គ្មាននរណាម្នាក់នឹងក្លាយទៅជាអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មដែរ។ មានតែកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះទេ ទើបនាំទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពរួមប្រកបដោយចីរភាព។

ជំនួសឱ្យការដាក់ចេញនូវរបាំងពន្ធគយ អាម៉េរិកគួរតែព្យាយាមដោះស្រាយនូវភាពខុសគ្នាជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន តាមរយៈការចរចា និងកិច្ចសន្ទនាត្រង់ទៅមក ដើម្បីប្រយោជន៍រួមរបស់ពលរដ្ឋអាម៉េរិក និងប្រជាពលរដ្ឋសកល មុនពេលគោលនយោបាយដំឡើងពន្ធគយក្លាយទៅជា “ថ្នាំពុលសេដ្ឋកិច្ច” សម្រាប់ទាំងអស់គ្នា៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង